នីហ្សេរីយ៉ានិយាយកាលពីថ្ងៃចន្ទថា ខ្លួនបានផ្តល់ការការពារដល់ដល់បេក្ខជនប្រធានាធិបតីក្រុមប្រឆាំងហ្គីណេប៊ីសូលោក Fernando Dias នៅឯស្ថានទូតរបស់ខ្លួននៅក្នុងរដ្ឋធានី Bissau របស់ប្រទេសមួយនេះ ។
ចំណាត់ការបែបនេះ បានកើតមានឡើង ក្រោយក្រុមមន្រ្តីយោធារឹបអូសអំណាចនៅប្រទេសអាហ្វ្រិកខាងលិចតួចមួយនេះ កាលពីសប្តាហ៍មុន រយៈពេល ១ថ្ងៃប៉ុណ្ណោះ មុនពេលទ្ធផលការបោះឆ្នោតប្រធានាធិបតី គ្រោងនឹងត្រូវប្រកាស ។

ការផ្តល់កន្លែងជ្រកកោនរបស់នីហ្សេរីយ៉ា បានកើតមានឡើង ស្របពេលដែលសហគមន៍សេដ្ឋកិច្ចរដ្ឋអាហ្វ្រិក ឬហៅកាត់ថា ECOWAS(អេខូវ៉ាស់) ព្យាយាមបញ្ចុះបញ្ចូលឲ្យមន្រ្តីយោធាលាលែងពីតំណែង ។
នៅជំនួបរបស់ ECOWAS កាលពីថ្ងៃចន្ទ កំហឹងបានឆាបឆេះឡើង ពេលដែលក្រុមមន្រ្តីជំរុញឲ្យទាហានអនុញ្ញាតឲ្យមានការប្រកាសលទ្ធផលបោះឆ្នោតប្រធានាធិបតីជម្លោះនៅហ្គីណេប៊ីសូ ។
ECOWAS បានទាមទារផងដែរឲ្យមានការស្តាឡើងវិញសណ្តាប់ធ្លាប់រដ្ឋធម្មនុញ្ញនៅប្រទេសហ្គីណេប៊ីសូ ហើយពួកគេបានព្រមានថា ពួកគេអាចនឹងដាក់ទណ្ឌកម្មលើប្រទេសមួយនេះ ។
លោក Dias វ័យ ៤៧ឆ្នាំ ដែលជាអ្នកនយោបាយចំណូលថ្មី បាននិយាយថា លោកស្ថិតលើផ្លូវឆ្ពោះទៅរកជ័យជំនះនៅការបោះឆ្នោតប្រធានាធិបតីកាលពីថ្ងៃទី ២៣ ខែវិច្ឆិកា មុនពេលរដ្ឋប្រហាយោធាកើតឡើង ៕
