ប្រជាពលរដ្ឋនិងមន្ត្រីរាជការស្រុកលើកដែក ៖ បើគ្មានរណសិរ្ស ២ធ្នូនេះទេ នោះក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»

2025/12/02 11:33:48 pm        110

(កណ្តាល): ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ និងយុវជន ក្នុងស្រុកលើកដែកខេត្តកណ្តាលបានប្តេជ្ញា ចងចាំជានិច្ច ដោយចាត់ទុករណសិរ្ស ២ធ្នូគឺជាបុព្វការីដ៏មានគុណបំផុត ។ ដោយពួកគាត់គ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជម្នះ ៧មករា ទេ នោះក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។

ការប្តេជ្ញានេះបានធ្វើឡើងក្នុងខណះដែលគណៈកម្មាធិការរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជាស្រុកលើកដែកខេត្តកណ្តាលប្រារព្វមិទ្ទីងអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤៧ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ១៩៧៨ -២ធ្នូ ២០២៥) ក្រោមធិបតីភាពឯកឧត្តម ចៅ សម្បត្តិ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក តំណាងឯកឧត្តម ហេង រតនា អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត កណ្តាល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកលើកដែក នាថ្ងៃទី2ធ្នូ ឆ្នាំ 2025នេះ។

 សមាជិក-សមាជិកាក្រុមប្រឹក្សាស្រុក-ឃុំ ភូមិ កងកម្លាំងទាំងបីប្រភេទ កង កម្លាំង CMAC មន្ត្រីសុខាភិបាល, យុវជន(ស.ស.យ.ក, កាកបាទក្រហម, កាយរឹទ្ធិ) និងប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូលបានរួមគ្នាលើកដៃឡើងប្តេជ្ញាចិត្ត និង ចងចាំជានិច្ចនូវគុណបំណាច់របស់«រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា»ដែលបច្ចុប្បន្នមានឈ្មោះថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា» ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន,សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ឹម ,សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំដទៃទៀត គឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងគ្រប់គ្នា ។ ព្រោះរណសិរ្សនេះហើយ ដែលនាំមកនូវមហាជ័យជម្នះ៧មករាដែលបានសង្គ្រោះជីវិតប្រជាជនកម្ពុជាឲ្យរួចផុតពីសេច ក្តីស្លាប់និងបានរស់នៅក្នុងកិត្តិយសសេចក្តីថ្លៃថ្នូរ សុខសន្តិភាព រីកចម្រើន សម្បូរសប្បាយ និងសិទ្ធិសេរីភាពយ៉ាងទូលំទូលាយ ប្រកបដោយសេចក្តីសង្ឃឹមនិងភាពញញឹមស្រស់ស្រាយគ្រប់ពេល និងគ្រប់ទីកន្លែង ។

   អង្គមិទ្ទីងទាំងមូលបានចាត់ទុកអគ្គស្ថាបនិកអង្គការរណសិរ្សនេះជាអ្នក មានគុណជាវីរជនអ្នកស្នេហាជាតិយ៉ាងពិតប្រាកដ ព្រោះថាមានតែអគ្គស្ថាបនិក និងអង្គការរណសិរ្សនេះតែមួយគត់ ដែលបានក្រោកឈរក្នុងស្ថានភាពដ៏លំបាក លំបិនបំផុត ប្រមូលផ្តុំកម្លាំងសាមគ្គីគ្រប់ទិសទី ដឹកនាំការតស៊ូ រំដោះជាតិមាតុភូមិ និងប្រជាជនឱ្យបានរស់រានមានជីវិតរួចផុតពីទុក្ខពីគ្រោះមហន្តរាយប្រល័យពូជសាសន៍ និងជាស្នូលដឹកនាំក្នុងការការពារស្តារ និងកសាងមាតុភូមិពីគំនរផេះ ផង់ ជាជំហានៗ ឆ្ពោះមកកាន់ភាពសម្បូររុងរឿង សុខដុមរមនានាពេលនេះ និងទៅអនាគត ។

   ដើម្បីជាសក្ខីភាព នៃការដឹងគុណចំពោះបុព្វការីជន និងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា អង្គមិទ្ទិងសូមធ្វើសច្ចានិងប្តេជ្ញាចិត្តដូចជា ១- ប្តេជ្ញា ចងចាំជានិច្ចដោយចាត់ទុករណសិរ្ស២ធ្នូគឺជាបុព្វការីដ៏មានគុណបំផុតរបស់យើងទាំងអស់គ្នា! ,២- ប្តេជ្ញា! លើកកម្ពស់ស្មារតីថែរក្សាសុខសន្តិភាព សាមគ្គីបភាពប្រកាន់ខ្ជាប់ប្រពៃណី ស្នេហាជាតិផ្សារភ្ជាប់ជាមួយប្រជាជនបម្រើប្រជាជនឲ្យអស់កម្លាំងកាយចិត្ត! ,៣- ប្តេជ្ញា! បំផុសចលនាសមាជិកសមាជិការណសិរ្សទប់ស្កាត់ឲ្យបានដាច់ខាត នូវរាល់សកម្មភាពទាំងឡាយដែលនាំឲ្យបាត់បង់សុខសន្តិភាព និងការអភិវឌ្ឍន៍!,៤- ប្តេជ្ញា! ពង្រឹងនិងពង្រីកទំនាក់ទំនងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អជាមួយបណ្តាប្រទេសជាមិត្តទាំងក្នុងតំបន់ និងសកលលោក!,៥- ប្តេជ្ញា! គាំទ្រ និងរួមចំណែកក្នុងការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះ

កម្ពុជា!និងស្រែកប្តេជ្ញានូវពាក្យស្លោកព្រមៗគ្នាថា - ជយោ ! រណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា!,- ជយោ! សុខសន្តិភាព និងការរអភិវឌ្ឍ, - មានថ្ងៃ២ធ្នូ ទើបមានថ្ងៃ៧មករា មានថ្ងៃ៧មករា ទើបមានសុខសន្តិភាព ដូចថ្ងៃនេះ! និង-សូមអរគុណសន្តិភាព! ៕ អត្ថបទ,ភារម្យ

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        52
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        154
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm