រដ្ឋបាលតាលីបង់អាហ្វហ្គានីស្ថាន បាននិយាយថា ខ្លួនបានធានាដល់ប្រទេសជិតខាងតាហ្ស៊ីគីស្ថាន នៅថ្ងៃអង្គារនេះថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីរឹតបន្តឹងសន្តិសុខតាមព្រំដែន និងធ្វើការស៊ើបអង្កេតរួមគ្នា បន្ទាប់ពីការវាយប្រហារ ដែលបាននិយាយកាលពីថ្ងៃចន្ទថា ត្រូវបានចាប់ផ្តើមចេញពីទឹកដីអាហ្វហ្គានីស្ថាន បានសម្លាប់ជនជាតិចិន ៥នាក់ ក្នុងរយៈពេលមួយសប្តាហ៍កន្លងមក។

នៅក្នុងការហៅទូរស័ព្ទជាមួយសមភាគីតាហ្ស៊ីគីស្ថានរបស់ខ្លយន រដ្ឋមន្ត្រីការបរទេសអាហ្វហ្គានីស្ថានលោក Amir Khan Muttaqi បានសម្តែងការសោកស្តាយ និងបាននិយាយថា ទីក្រុងកាប៊ុលបានត្រៀមខ្លួនរួចជាស្រេច ដើម្បីជំរុញការសម្របសម្រួលរវាងកងកម្លាំងព្រំដែន ដោយបន្ថែមថា «វិធានការរួមគ្នាប្រឆាំងនឹងក្រុមដែលមានគំនិតអាក្រក់ គឺជាភាពចាំបាច់បន្ទាន់»។
យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងការបរទេសអាហ្វហ្គានីស្ថាន លោក Muttaqi បាននិយាយថា ប្រទេសអាហ្វហ្គានីស្ថាន បានត្រៀមខ្លួនរួចជាស្រេច ដើម្បីពង្រឹងសន្តិសុខតាមព្រំដែន ធ្វើការស៊ើបអង្កេតរួមគ្នា និងចូលរួមក្នុងការសម្របសម្រួលគ្រប់ទម្រង់»៕
