ប្រធានាធិបតី៖ កិច្ចព្រមព្រៀងប្រឆាំងគ្រឿងញៀនរបស់ដូមីនីកជាមួយអាមេរិក នឹងបន្តមានដល់ខែមេសា

2025/12/03 12:25:15 am        74

ប្រធានាធិបតីនៃសាធារណរដ្ឋដូមីនីក លោក Luis Abinader កាលពីថ្ងៃចន្ទ (ទី១ ខែធ្នូ) បាននិយាយថា កិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលអនុញ្ញាតឲ្យបុគ្គលិកអាមេរិកចូលទៅកាន់តំបន់អាកាសយានដ្ឋានដោយមានកំណត់ សម្រាប់ប្រតិបត្តិការប្រឆាំងគ្រឿងញៀន នឹងផុតកំណត់នៅខែមេសា ឆ្នាំ២០២៦ ដោយលោកបានបញ្ជាក់ពីវិសាលភាពនៃកិច្ចព្រមព្រៀងនេះ។

កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងប្រឆាំងគ្រឿងញៀនកាន់តែទូលំទូលាយ និងខ្លាំងក្លាជាងមុនរបស់សហរដ្ឋអាមេរិក នៅក្នុងតំបន់ការ៉ាអ៊ីប ដែលរដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Pete Hegseth បាននិយាយថា លោកសង្ឃឹមថា នឹងពង្រីកទៅកាន់ប្រទេសដទៃទៀត។

អំឡុងពេលនិយាយនៅឯសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍របស់លោក លោក Abinader បានបញ្ជាក់ថា កិច្ចព្រមព្រៀងនេះ គ្របដណ្ដប់ទាំងតំបន់ហាមឃាត់ នៅអាកាសយានដ្ឋានអន្តរជាតិ Las Americas និងមូលដ្ឋានទ័ពអាកាស San Isidro ផងដែរ។ លោកបានសង្កត់ធ្ងន់ថា សកម្មភាព គឺពាក់ព័ន្ធនឹងភស្តុភារ និងមិនពាក់ព័ន្ធនឹងការវាយប្រហារឡើយ ពោលគឺអនុញ្ញាតឲ្យយន្តហោះអាមេរិកចូលចាក់ប្រេង និងប្ដូរគ្រឿងបន្លាស់ ដើម្បីគាំទ្រដល់បេសកកម្មក្នុងតំបន់។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលដំណើរមានទស្សនកិច្ចមួយដោយលោក Hegseth ដែលបានពិពណ៌នាអំពីកិច្ចសហប្រតិបត្តិការនេះថា ជា «គំរូដែលយើងសង្ឃឹមថា នឹងពង្រីកជាមួយប្រទេសដទៃទៀត"»៕

អត្ថបទដែលទាក់ទង

មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am        63
UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        391
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        439

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យត្រៀមខ្លួនឆ្លើយតប​ផលប៉ះពាល់​ដោយសារ​បាតុភូត​ធម្មជាតិ​អែលនីញ៉ូ

2026/07/25 09:43:37 am
​មីស៊ីលអាមេរិក វាយប្រហារអ៊ីរ៉ង់ខណៈផ្លូវឆ្ពោះទៅរកការបន្ធូរបន្ថយភាពតានតឹងមិនប្រាកដប្រជា
2026/07/25 09:29:08 am
​ព្រះមហាក្សត្រ ប្រោសប្រទានលើកលែងទោសបន្ថែមដល់លោក កឹម សុខា បើក​ផ្លូវ​ឱ្យ​ចាក​ចេញ​ទៅ​ក្រៅ​ប្រទេស​បាន
2026/07/25 09:09:22 am
​សម្ដេចធិបតី៖ រាជរដ្ឋាភិបាល​នឹង​ដាក់​ចេញ​នូវ​វិធាន​ការ​មុត​ស្រួច​មួយ​ចំនួន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​សំខាន់​ៗ​ជូន SME
2026/07/25 08:49:09 am
​ក្នុងរយៈពេល១ឆ្នាំ សំណុំរឿងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា២៦៨ករណីត្រូវបញ្ជូនទៅតុលាការ និងពាក់ព័ន្ធមុខសញ្ញាសង្ស័យជិត ៣ពាន់នាក់
2026/07/25 07:55:55 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 08:48:09 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 07:36:39 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm