លោក Oleg Khramov លេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានប្រចាំថ្ងៃ Kommersantថា ប្រទេសនេះ ត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកលើសន្តិសុខតាមអ៊ីនធឺណិត ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ឆ្លើយតប វិញនោះ។

លោកបានកត់សម្គាល់ថា៖ការបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិកក្នុងវិស័យនេះ និងទំនាក់ទំនងបន្ថែមទៀត គឺអាចធ្វើទៅបាន ប្រសិនបើទីក្រុងវ៉ាស៊ីនតោន ឆ្លើយតបវិញ ដោយផ្អែកលើការអនុវត្តបទប្បញ្ញត្តិនៃសន្ធិសញ្ញាបច្ចុប្បន្នស្តីពីជំនួយផ្នែកច្បាប់ទៅវិញទៅមក ក្នុងបញ្ហាព្រហ្មទណ្ឌរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ១៩៩៩»។
លោក Khramov បានសង្កត់ធ្ងន់ថា រុស្ស៊ីតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នៃការបង្កើតប្រព័ន្ធសកលលោកដ៏យុត្តិធម៌នៃសន្តិសុខព័ត៌មានអន្តរជាតិ ដោយផ្អែកលើបទដ្ឋានសហប្រតិបត្តិការដែលទទួលយកជាទូទៅ និងមានកាតព្វកិច្ចផ្លូវច្បាប់ នៅក្នុងលំហអ៊ីនធឺណិត។ លោកបានបញ្ជាក់ថា៖«ជំហានដ៏សំខាន់មួយក្នុងទិសដៅនេះ ត្រូវបានអនុវត្តរួចហើយ តាមសំណើរបស់រុស្ស៊ី ជាមួយនឹងការអនុម័តអនុសញ្ញាអង្គការសហប្រជាជាតិប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត»៕
