លោក Witkoff នឹងជួបលោក Putin ដើម្បីពិភាក្សាផែនការសន្តិភាពរបស់អាមេរិក នារសៀលថ្ងៃអង្គារនេះ

2025/12/03 12:50:20 am        81

វិមានក្រឹមឡាំងបានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី Vladimir Putin នឹងជួបជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិក គឺលោក Steve Witkoff នៅទីក្រុងមូស្គូ នារសៀលថ្ងៃអង្គារ (ទី២ ខែធ្នូ) នេះ ដើម្បីពិភាក្សាសំណើពីចុងក្រោយរបស់រដ្ឋបាលលោក Donald Trump ដែលមានគោលបំណងបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។

នៅឯសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ ដោយបានបន្ថែមថា ជំនួបនោះនឹងប្រព្រឹត្តទៅ «ថ្ងៃរសៀល» អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «កិច្ចប្រជុំជាមួយលោក Witkoff ត្រូវបានគ្រោងទុកនៅថ្ងៃស្អែក (ថ្ងៃអង្គារ)» ។

លោក Witkoff ដែលប្រែក្លាយជាបេសកជនពិសេសពីមហាសេដ្ឋីអចលនទ្រព្យនោះ ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងមូស្គូជាមួយលោក Jared Kushner កូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក Trump ដើម្បីពិភាក្សាអំពីក្របខ័ណ្ឌសន្តិភាពដែលមន្ត្រីអាមេរិក និងអ៊ុយក្រែន បានព្រាងកាលពីចុងសប្តាហ៍មុន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃចន្ទនោះ វិមានក្រឹមឡាំងមិនបានលើកឡើងពីលោក Kushner ឡើយ។ នេះនឹងក្លាយជាការធ្វើដំណើរទស្សនកិច្ចលើកទី ៦ របស់លោក Witkoff ទៅកាន់រុស្ស៊ី ចាប់តាំងពីខែមករាមក។

គួរបញ្ជាក់ថា សេចក្តីព្រាងផែនការសន្តិភាព បានលេចឡើង ស្របពេលមានសន្ទុះឡើងវិញនូវកិច្ចការការទូតដែលបានចាប់ផ្ដើមបន្ទាប់ពីសំណើសន្តិភាពដើម ២៨ចំណុច ត្រូវបានលេចធ្លាយនៅតាមសារព័ត៌មាន កាលពីខែមុន។ តាមសេចក្តីរាយការណ៍ សំណុំសំណើដំបូងនោះត្រូវបានរៀបចំឡើងដោយរដ្ឋបាលលោក Trump និងមន្ត្រីវិមានក្រឹមឡាំង។ ក្របខណ្ឌដើមនោះត្រូវបានកាត់បន្ថយមកត្រឹម ២០ចំណុច ហើយមន្ត្រីអាមេរិកបានព្រលយពាក្យថា អ៊ុយក្រែនបានយល់ព្រម ចំពោះកំណែដែលបានកែសម្រួលនេះ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm