សេតវិមានបញ្ជាក់ថា ឧត្តមនាវីឯកបញ្ជាឲ្យមានការវាយប្រហារផ្ទួនលើកទី២ លើទូកសង្ស័យដឹកគ្រឿងញៀន

2025/12/03 02:10:48 am        79

សេតវិមាន កាលពីថ្ងៃចន្ទ (ទី២ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា ឧត្តមនាវីឯកអាមេរិកដែលបំពេញតួនាទី ក្រោមអំណាចរបស់រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth បានបញ្ជាឲ្យប្រតិបត្តិការយោធា «វាយប្រហារផ្ទួនលើកទី២» ដែលកំណត់គោលដៅអ្នករួចជីវិតពីការវាយប្រហារដំបូង លើទូកសង្ស័យរត់ពន្ធគ្រឿងញៀន។

ភាពស្របច្បាប់នៃការវាយប្រហារបណ្ដាលឲ្យមានអ្នកស្លាប់ពីសំណាក់រដ្ឋបាលរបស់លោក Donald Trump ប្រឆាំងនឹងអ្នកដែលត្រូវបានចោទប្រកាន់ជួញដូរគ្រឿងញៀន នៅតំបន់ការ៉ាអ៊ីប និងប៉ាស៊ីហ្វិក ត្រូវបានចោទសួររួចហើយ ហើយរបាយការណ៍នៃការវាយប្រហារផ្ទួនលើកទី២ លើអ្នករួចជីវិត បានបង្កឲ្យមានការចោទប្រកាន់បន្ថែមទៀត អំពីលទ្ធភាពនៃការប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាម។

គួរបញ្ជាក់ថា មនុស្សសរុបចំនួន ១១នាក់ហើយ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ ២លើក កាលពីដើមខែកញ្ញា ដោយនេះជាលើកទី១ នៅក្នុងយុទ្ធនាការយោធារយៈពេលជាច្រើនខែ ដែលរហូតមកដល់ពេលនេះ បានឆក់យកជីវិតមនុស្សជាង ៨០នាក់ហើយ។

រដ្ឋបាលរបស់លោកប្រធានាធិបតី Trump ទទូចថា ខ្លួនកំពុងធ្វើសង្គ្រាមជាមួយ «ភេរវករគ្រឿងញៀន» ហើយសេតវិមាន បានបញ្ជាក់ថា លោកឧត្តមនាវីឯក Frank Bradley ដែលបច្ចុប្បន្នដឹកនាំទីបញ្ជាការប្រតិបត្តិការពិសេសរបស់សហរដ្ឋអាមេរិក បានធ្វើសកម្មភាពស្របច្បាប់ និងត្រឹមត្រូវ ក្នុងការបញ្ជាឲ្យមានការវាយប្រហារផ្ទួនលើកទី២ លើអ្នករួចជីវិត។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បានប្រាប់អ្នកសារព័ត៌មានថា លោក Bradley «បានធ្វើការបានយ៉ាងល្អនៅក្នុងរង្វង់សិទ្ធិអំណាចរបស់លោក និងក្នុងរង្វង់ច្បាប់ដែលអនុញ្ញាតឲ្យមានការវាយប្រហារនោះ ដើម្បីធានាបានថា ទូកត្រូវបានកម្ទេច ហើយការគំរាមកំហែងដល់សហរដ្ឋអាមេរិកត្រូវបានលុបបំបាត់»។ លោកស្រីបានបន្ថែមថា លោក Hegseth «បានអនុញ្ញាតឲ្យលោកឧត្តមនាវីឯក Bradley ធ្វើការវាយប្រហារទាំងនេះ»៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm