ប៉ូឡូញ និងអាល្លឺម៉ង់ ឆ្ពោះទៅរកការលើកកម្ពស់ទំនាក់ទំនងការពារជាតិ អំឡុងពេលមានការគំរាមកំហែងពីរុស្ស៊ី

2025/12/03 02:13:48 am        167

បន្ទាប់ពីបានជួបជាមួយនាយករដ្ឋមន្ត្រីប៉ូឡូញ លោក Donald Tusk នៅទីក្រុងប៊ែរឡាំង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz បាននិយាយថា ប៉ូឡូញ និងអាល្លឺម៉ង់ កំពុងធ្វើការឆ្ពោះទៅរកកិច្ចព្រមព្រៀងសហប្រតិបត្តិការការពារជាតិ នាឆ្នាំក្រោយ ខណៈដែលប្រទេសទាំង ២ សម្លឹងដល់ការលើកកម្ពស់ទំនាក់ទំនង ស្របពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។

មេដឹកនាំទាំង២ បានជួបប្រជុំគ្នា សម្រាប់ «ការពិគ្រោះយោបល់អន្តររដ្ឋាភិបាល» កាលពីថ្ងៃចន្ទ (ទី១ ខែធ្នូ) ខណៈដែលរដ្ឋាភិបាលចម្រុះរបស់ប៉ូឡូញដឹកនាំដោយលោក Tusk ដែលជាអ្នកកណ្ដាលនិយម បានធ្វើការប្រាស្រ័យទាក់ទងឡើងវិញ បន្ទាប់ពីទំនាក់ទំនងជាមួយទីក្រុងប៊ែរឡាំង បានជួបនឹងភាពអាប់អួ ក្រោមរដ្ឋាភិបាលជាតិនិយមពីមុនរបស់ប៉ូឡូញ។

លោក Merz បាននិយាយថា អាទិភាពលើវិស័យការពារជាតិ និងសន្តិសុខ នឹងរួមបញ្ចូលសមយុទ្ធយោធារួមគ្នា សម្រាប់កងកម្លាំងជើងគោករបស់ប្រទេសទាំង២ ហើយនិងការតាមរក និងរារាំងយានដ្រូន។ ជាមួយគ្នានេះ លោកបានបន្ថែមថា រដ្ឋមន្ត្រីពីភាគីទាំង២ នឹងធ្វើការលើកិច្ចព្រមព្រៀង ស្តីពីគោលនយោបាយការពារជាតិ។

លើសពីនោះទៀត ជាកាយវិការ ដើម្បីបង្ហាញពីការលើកកម្ពស់ទំនាក់ទំនង លោក Merz បានប្រកាសថា ប្រទេសអាល្លឺម៉ង់បានប្រគល់ទៅវិញនូវឯកសារដ៏មានតម្លៃដែលមានតាំងពីសតវត្សរ៍ទី១៣ ដល់ទី១៥ ដែលពួកណាហ្ស៊ីបានលួចក្នុងអំឡុងពេលកាន់កាប់ប៉ូឡូញ កាលពីសម័យសង្គ្រាមលោកលើកទី២។ លោក Tusk បានសាទរចំពោះការប្រគល់ទៅវិញ «ដែលមិនធ្លាប់មានពីមុន» នូវបណ្ណសារនេះ៕

អត្ថបទដែលទាក់ទង

បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1
លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ

2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm
​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm