កងកម្លាំងប៉ារ៉ា RSF របស់ស៊ូដង់ ប្រាប់ថា ខ្លួនបានគ្រប់គ្រងក្រុងយុទ្ធសាស្ត្រ នៅរដ្ឋ Kordofan ខាងលិច

2025/12/03 03:14:24 am        85


កងកម្លាំងគាំទ្ររហ័ស (RSF) របស់ប្រទេសស៊ូដង់ កាលពីថ្ងៃចន្ទ (ទី១ ខែធ្នូ) បានប្រាប់ឲ្យដឹងថា ខ្លួនបានវាយដណ្តើមគ្រប់គ្រងបានទាំងស្រុងលើទីក្រុង Babanusa ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ នៅភាគខាងត្បូងនៃប្រទេស តែគូអរិរបស់ក្រុមនេះ គឺកងទ័ពស៊ូដង់ បានជំទាស់នឹងការអះអះអាងនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទ RSF បានបញ្ជាក់ថា «ការរំដោះ» ទីក្រុង Babanusa នៅរដ្ឋ Kordofan ខាងលិច ដែលជាសមរភូមិជួរមុខចុងក្រោយបងញអស់ក្នុងសង្រ្គាម នៅស៊ូដង់ បានកើតឡើងនៅពេលដែលខ្លួនបានវាយរារាំង និងរុញច្រាន «ការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល» ដោយកងទ័ពស៊ូដង់ ជាអ្វីដែលក្រុមនេះចាត់ទុកថា «ការរំលោភយ់ាងច្បាស់ក្រឡែតលើបទឈប់បាញ់មនុស្សធម៌»។

នៅថ្ងៃអង្គារនេះ កងទ័ពបានបដិសេធថា RSF មិនបានដណ្តើមកាន់កាប់ទីក្រុងនេះទាំងមូលនោះឡើយ ហើយបានចោទប្រកាន់គូអរិរបស់ខ្លួនថា បានបន្តការវាយប្រហារលើទីក្រុង Babanusa បើទោះបីជាមេបញ្ជាការរបស់កងកម្លាំង RSF គឺលោក Mohamed Hamdan Dagalo បានប្រកាស អំពីបទឈប់បាញ់ជាឯកតោភាគីក្ដី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កងទ័ពបានបញ្ជាក់ថា យុទ្ធជនរបស់ក្រុម RSF បានបើកការវាយប្រហារជារៀងរាល់ថ្ងៃដោយកាំភ្លើងធំ និងយានដ្រូនលើទីក្រុងនេះ ហើយថា កងទ័ពបានវាយរារាំងការវាយប្រហារថ្មីមួយ កាលពីថ្ងៃចន្ទ។

កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយថា លោកនឹងធ្វើអន្តរាគមន៍ ដើម្បីបញ្ឈប់ជម្លោះដែលបានផ្ទុះឡើងដោយសារការតស៊ូដណ្ដើមអំណាច កាលពីខែមេសា ឆ្នាំ២០២៣៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm