[UPDATE] ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដី នៅឥណ្ឌូនេស៊ី លើស ៧០០នាក់ហើយ

2025/12/03 03:19:10 am        104

ទីភ្នាក់ងារគ្រោះមហន្តរាយ បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបំណាក់ដី នៅកោះស៊ូម៉ាត្រារបស់ប្រទេសឥណ្ឌូនេស៊ី បានឡើងដល់ ៧០៨នាក់យ៉ាងតិច នៅថ្ងៃអង្គារ (ទី២ ខែធ្នូ) នេះ ខណៈដែលអាជ្ញាធរ បានប្រញាប់ប្រញាល់ជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងផ្តល់ជំនួយដល់តំបន់ដែលត្រូវបានកាត់ផ្តាច់។

ក្នុងសន្និសីទសារព័ត៌មាន នាល្ងាចថ្ងៃទី២ ខែធ្នូនេះ ទីភ្នាក់ងារបានឲ្យដឹងថា មនុស្សចំនួន ៧០៨នាក់ បានបាត់បង់ជីវិត ចាប់តាំងពីសប្តាហ៍មុន ជាតួលេខទាបជាង ៧៥៣នាក់ដែលត្រូវបានរាយការណ៍នៅលើគេហទំព័ររបស់ខ្លួន កាលពីព្រឹកថ្ងៃនេះ។ ស្ថាប័នមិនបានផ្តល់ហេតុផល ពាក់ព័ន្ធនឹងតួលេខខុសគ្នានេះឡើយ។

គួរបញ្ជាក់ថា មនុស្សជិត ៩០០នាក់ បានស្លាប់ក្នុងគ្រោះទឹកជំនន់ និបំណាក់ដី ដែលបានបង្កឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ដែលកើតឡើងជាច្រើនខែក្រោយមានអាកាសធាតុអាក្រក់ខ្លាំងបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះរួមទាំងព្យុះទីហ្វុងជាបន្តបន្ទាប់ បានបោកបក់លើប្រទេសហ្វីលីពីន និងវៀតណាមផងដែរ។

ទីភ្នាក់ងារគ្រោះមហន្តរាយឥណ្ឌូនេស៊ី បានឲ្យដឹងថា ក្រុមកំពុងផ្តល់អាទិភាពដល់ការចែកចាយជំនួយតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស សម្អាតផ្លូវដែលត្រូវបានបិទ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ អ្នកនាំពាក្យ លោក Abdul Muhari បាននិយាយថា៖ «យើងសង្ឃឹមថា យើងអាចចែកចាយជំនួយយ៉ាងឆាប់រហ័ស»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm