ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន (US-ASEAN Business Council) ចូលជួបសម្ដែងការគួរសម​ និងពិភាក្សាការងារ

2025/12/03 03:37:35 am        167

នារសៀលថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដឹកនាំដោយ លោក Jack Myint នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍ដីគោក និងភារៈធារីស្ដីទីរបស់ស្ថានទូតអាមេរិកនៅកម្ពុជា លោកស្រី Bridgette Walker និងក្រុមហ៊ុនអាមេរិកចំនួន ១២ ដើម្បីជួបសម្ដែងការគួរសមនិងពិភាក្សាការងារ។

ក្នុងជំនួបនេះ សហប្រធានគណៈប្រតិភូទាំងពីររូបបានថ្លែងអំណរគុណឯកឧត្ដមរដ្ឋមន្ត្រីចំពោះការទទួលស្វាគមន៍ ព្រមទាំងបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តបន្តកិច្ចសហការ ជាពិសេសក្រោយពេលកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីពន្ធបដិការជាមួយសហរដ្ឋអាមេរិក។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានចែករំលែកអំពីទស្សនវិស័យរបស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ក្នុងការអភិវឌ្ឍវិស័យបច្ចេកវិទ្យាឌីជីថល ដោយផ្ដោតការយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្សជាសសរស្ដម្ភ។ បន្ថែមលើនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានចែករំលែកដល់ក្រុមហ៊ុនដែលបានចូលរួមបានដឹងអំពីវឌ្ឍនភាពសំខាន់ៗនៃការកសាងទំនុកចិត្តឌីជីថលនៅកម្ពុជា ជាពិសេសលើផ្នែកសន្តិសុខសាយប័រនិងកិច្ចការពារទិន្នន័យបុគ្គល។

ក្នុងឱកាសនេះដែរ លោក Jack Myint បានណែនាំសមាសភាពទីប្រឹក្សាយុទ្ធសាស្ត្រប្រតិបត្តិថ្មីរបស់ US-ABC ប្រចាំនៅកម្ពុជា ដែលជាវត្តមានលើកដំបូងនៃបុគ្គលិក US-ABC ប្រចាំនៅកម្ពុជាផ្ទាល់ក្នុងប្រវត្តិបួនទសវត្សរ៍របស់ខ្លួន។ ឯកឧត្ដមរដ្ឋមន្ត្រី បានចូលរួមអបអរសាទរការចូលកាន់តួនាទីថ្មីរបស់ទីប្រឹក្សាយុទ្ធសាស្ត្រ US-ABC និងបង្ហាញការគាំទ្រដល់បេសកកម្មថ្មីរបស់លោក។

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        68
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        116
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm