នៅថ្ងៃអង្គារនេះ អ្នកជំងឺក្រៅមន្ទីរពេទ្យគ្មានផ្ទះសម្បែងដែលទទួលការព្យាបាលនៅមន្ទីរពេទ្យក្នុងរដ្ឋធានីញូវដែល្លី ប្រទេសឥណ្ឌា ពិបាកខ្លាំង ពេលដែលពួកគេប្រឈមនឹងគុណភាពខ្យល់អន់ និងអាកាសធាតុត្រជាក់ ។
អ្នកជំងឺ និងសមាជិកក្រុមគ្រួសាររបស់ពួកគេ ត្រូវបានគេមើលឃើញស្នាក់នៅខាងក្រៅមន្ទីរពេទ្យ All India Institute of Medical Sciences ដោយសារពួកគេគ្មានកន្លែងត្រូវទៅ ពេលដែលកន្លែងស្នាក់នៅបណ្តោះអាសន្ន ក្នុងបរិវេនមន្ទីរពេទ្យចង្អៀតខ្លាំង ។
លោក Prabhunath Chaudhary គឺជាអ្នកជំងឺមកពីរដ្ឋ Bihar និយាយថា មានតែពួកយើងទេដែលដឹងថាគួរត្រូវរស់ នៅទីនេះដោយរបៀបណា ។
ទីភ្នាក់ងារព្យាករឧតុនិយមឥណ្ឌា រាយការណ៍ថា សន្ទស្សន៍គុណភាពខ្យល់មានកម្រិត ៣៣១ ដែលត្រូវបានចាត់ថ្នាក់ថាជាប្រភេទគុណភាពខ្យល់អន់ខ្លាំង ។
ការសិក្សាបានបង្ហាញកាលពីឆ្នាំ ២០២៣ថា ជីវភាពរស់នៅ ត្រូវបានរំខានជារៀងរាល់ឆ្នាំនៅតាមតំបន់ជាច្រើក្នុងប្រទេសអាស៊ីខាងត្បូងមួយនេះ ដោយសារផ្សែងអ័ព្ទ ដែលផលប៉ះពាល់របស់វា អាចកាត់បន្ថយអាយុកាលមធ្យមជាង ៥ឆ្នាំ សម្រាប់មនុស្សម្នាក់ ៕