លោកPutin៖ រុស្ស៊ីត្រៀមធ្វើសង្គ្រាមជាមួយអឺរ៉ុប ខណៈកិច្ចពិភាក្សាសន្តិភាពដឹកនាំដោយអាមេរិក បញ្ចប់ដោយគ្មានវឌ្ឍនភាព

2025/12/03 03:33:52 pm        174

យោងតាមជំនួយការជាន់ខ្ពស់របស់លោក Vladimir Putin រុស្ស៊ី និងសហរដ្ឋអាមេរិក ពុំបានសម្រេចបានវឌ្ឍនភាពឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពសម្រាប់អ៊ុយក្រែនក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេទេ ប៉ុន្មានម៉ោងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី បានចេញការគំរាមថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចសម្រាប់សង្គ្រាមជាមួយអឺរ៉ុប។    

នៅក្នុងការអត្ថាធិប្បាយទៅកាន់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី ជំនួយការវិមានក្រឹមឡាំងលោកYuri Ushakovនិយាយថា បន្ទាប់ពីកិច្ចប្រជុំរយៈពេលប្រាំម៉ោងជាមួយលោក Steve Witkoff បេសកជនរបស់លោក Trump និងលោក Jared Kushner កូនប្រសាររបស់លោក Trump ភាគីទាំងពីរពុំបានឈានទៅមុខ ឬខិតជិតដល់ការដោះស្រាយវិបត្តិនៅអ៊ុយក្រែនទេ។ មានការងារជាច្រើនដែលត្រូវធ្វើ។  ដោយហៅកិច្ចប្រជុំនេះថា មានប្រយោជន៍ ស្ថាបនា និងមានព័ត៌មានគ្រប់គ្រាន់ យ៉ាងណាលោក Ushakovថាភាគីទាំងពីរមិនទាន់ឈានដល់កិច្ចព្រមព្រៀងលើបញ្ហាសំខាន់ៗនៅឡើយទេ រួមទាំងខ្សែបន្ទាត់នៃការគ្រប់គ្រងទឹកដីដែលអាចកើតមានក្នុងកិច្ចព្រមព្រៀងសន្តិភាព រវាងរុស្ស៊ី និងអ៊ុយក្រែន។   

លោក Ushakov និយាយអំពីផែនការសន្តិភាពដែលបង្ហាញដោយភាគីសហរដ្ឋអាមេរិកថា ពួកលោកពុំបានពិភាក្សាសំណើជាក់លាក់របស់អាមេរិកទេ ប៉ុន្តែបានពិភាក្សាអំពីខ្លឹមសារនៃអ្វីដែលត្រូវបានបង្កប់នៅក្នុងឯកសារអាមេរិកទាំងនេះ។ពួកលោកអាចយល់ស្របជាមួយបញ្ហាខ្លះ ហើយប្រធានាធិបតីក៏មិនបានលាក់បាំងអាកប្បកិរិយារិះគន់ និងសូម្បីតែអវិជ្ជមានរបស់ពួកលោកចំពោះសំណើមួយចំនួនដែរ។លោកថា ទិដ្ឋភាពមួយចំនួននៃការចរចានឹងមិនត្រូវបានបង្ហាញទេ ហើយលោកបានបង្ហាញថា កិច្ចប្រជុំកំពូលមួយផ្សេងទៀតរវាងលោក Trump និងលោក Putin នឹងមិនកើតឡើងឆាប់ៗនេះទេ។សម្ដីរបស់លោក Ushakov គឺជាការសន្និដ្ឋានដ៏គួរឱ្យខកចិត្តចំពោះកិច្ចចរចាដែលរដ្ឋបាលលោក Trump បានលើកឡើងថា អាចបង្កើតក្របខ័ណ្ឌមួយដើម្បីបញ្ចប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1
សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»

2026/07/23 06:45:46 pm
​អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm
​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស
2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm