[UPDATE] មនុស្សជាង ១.៣០០នាក់ស្លាប់ក្នុងទឹកជំនន់នៅឥណ្ឌូនេស៊ី ស្រីលង្កា និងថៃ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកាន់តែខ្លាំង

2025/12/03 09:14:47 am        153

ក្រុមសង្គ្រោះបន្ទាន់បានប្រញាប់ប្រញាល់ទៅរកអ្នករស់រានមានជីវិត និងស្វែងរកសាកសពបន្ថែមទៀតកាលពីថ្ងៃអង្គារ២ធ្នូសប្ដាហ៍នេះ ខណៈចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ និងបំណាក់ដីដ៏មហន្តរាយកាលពីសប្តាហ៍មុនបានកើនឡើងដល់ជាង ១.៣០០នាក់នៅក្នុងប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា និងថៃ ដោយមានមនុស្សជិត ១.០០០នាក់បាត់ខ្លួន។   

ភ្លៀងមូសុងធ្លាក់ខ្លាំងជាច្រើនថ្ងៃបានជន់លិចតំបន់ធំៗ ដែលធ្វើឱ្យមនុស្សរាប់ពាន់នាក់ជាប់ខ្លួន និងមនុស្សជាច្រើនជាប់នៅលើដំបូលផ្ទះ និងដើមឈើរង់ចាំជំនួយ។ ក្រុមអាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារថា ទឹកជំនន់ និងបំណាក់ដីបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១.៣៤៧នាក់ ក្នុងនោះ ៧៥៣នាក់នៅឥណ្ឌូនេស៊ី ៤១០នាក់នៅស្រីលង្កា ១៨១នាក់នៅថៃ និង៣នាក់នៅម៉ាឡេស៊ី។ ប្រធានាធិបតីស្រីលង្កា លោក Anura Kumara Dissanayakeនិយាយថា វាលឿនពេកក្នុងការកំណត់ចំនួនអ្នកស្លាប់ពិតប្រាកដនៅក្នុងប្រទេសរបស់លោក។

នៅឥណ្ឌូនេស៊ី ជាប្រទេសដែលរងគ្រោះខ្លាំងបំផុត ក្រុមជួយសង្គ្រោះបានព្យាយាមចូលទៅកាន់ភូមិនានានៅលើកោះស៊ូម៉ាត្រា ជាទីដែលផ្លូវថ្នល់ត្រូវបានទឹកហូរកួចកាត់ផ្ដាច់ និងស្ពានបានបាក់រលំ។ មនុស្សយ៉ាងហោចណាស់៦៥០នាក់នៅតែបាត់ខ្លួន នេះបើយោងតាមទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិរបស់ប្រទេសនេះ។ ឧទ្ធម្ភាគចក្រ និងទូកត្រូវបានដាក់ពង្រាយ ប៉ុន្តែមន្ត្រីបានព្រមានថា អាកាសធាតុកាន់តែអាក្រក់ និងហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតកំពុងធ្វើឱ្យប្រតិបត្តិការយឺតយ៉ាវ។ នេះគឺជាគ្រោះមហន្តរាយដ៏សាហាវបំផុតក្នុងប្រទេសឥណ្ឌូនេស៊ីចាប់តាំងពីគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិឆ្នាំ ២០១៨ នៅកោះស៊ូឡាវេស៊ី ដែលបានសម្លាប់មនុស្សជាង ៤.៣០០ នាក់។  

នៅភាគខាងត្បូងប្រទេសថៃ ការសម្អាតបានចាប់ផ្តើមនៅតាមដងផ្លូវ និងនៅក្នុងអគារនានា បន្ទាប់ពីទឹកជំនន់ដ៏ធំបានប៉ះពាល់ដល់គ្រួសារជាង ១,៥ លានគ្រួសារ និងមនុស្ស ៣,៩ លាននាក់។ ក្រុមអាជ្ញាធរកំពុងស្តារហេដ្ឋារចនាសម្ព័ន្ធឡើងវិញ រួមទាំងបណ្ដាញទឹក និងអគ្គិសនី៕


អត្ថបទដែលទាក់ទង

ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ
2026/04/06 08:53:00 pm        1
ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
2026/04/06 08:52:39 pm        1
អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
2026/04/06 08:41:16 pm        2

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឥណ្ឌូនេស៊ីអនុញ្ញាតឲ្យក្រុមហ៊ុនអាកាសចរណ៍ដំឡើងថ្លៃសំបុត្រយន្តហោះចំនួន ១៣ភាគរយ

2026/04/06 08:53:00 pm
​ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង៖ ការសោកស្តាយរបស់ទីក្រុងសេអ៊ូល ចំពោះករណីយានដ្រូន «ជាភាពឈ្លាសវៃ»
2026/04/06 08:52:39 pm
​ធនាគារជាតិនៃកម្ពុជា រៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី
2026/04/06 08:50:26 pm
​អ៊ីរ៉ង់គំរាមបិទច្រកសមុទ្រ Bab al-Mandeb ឲ្យដូចគ្នានឹងច្រកសមុទ្រ Hormuz
2026/04/06 08:41:16 pm
​អ៊ីស្រាអែល បញ្ជាក់ថា នឹងជំរុញការផលិតប្រព័ន្ធស្ទាក់ចាប់មីស៊ីល Arrow
2026/04/06 08:40:18 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am