តុលាការ​អង្គការ​សហប្រជាជាតិ​បើក​សវនាការ​ក្នុង​ករណី​ប្រល័យ​ពូជសាសន៍​លើ​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា

2022/02/22 07:23:19 pm        817

​UN៖ សវនាការ​រយៈពេល ​៤​ថ្ងៃ​ក្នុង​សំណុំ​រឿង​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​ពី​សំណាក់​យោធា​សហភាព​មី​យ៉ាន់​ម៉ា​ឆ្នាំ២០១៧ លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​បាន​បើក​កាលពី​រសៀល​ថ្ងៃ​ចន្ទ នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ)​។ ​ក្រុម​អ្នកតំណាង​មកពី​សហភាព​មី​យ៉ាន់​ម៉ា​គ្រោង​នឹង​ថ្លែង​ទៅកាន់​ក្រុម​ចៅក្រម​ ដើម្បី​បញ្ជាក់​ពី​មូល​ហេតុ​ដែល​ពួកគេ​ជឿ​ថា ករណី​សំណុំរឿង​ដែល​ត្រូវ​បាន​ដាក់​ជូន​តុលាការ​ដោយ​ប្រទេស​អាហ្វ្រិក ហ្គំ​ប៊ី តំណាង​ឲ្យ​បណ្ដា​ប្រទេស​មូ​ស្ល៊ី​ម​គួរតែ​ត្រូវ​បាន​ទម្លាក់​ចោល។

ប្រទេស​ហ្គំ​ប៊ី​បាន​ដាក់​ពាក្យបណ្ដឹង​នៅ​ឯ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាលពី​ឆ្នាំ២០១៩ ដោយ​ចោទ​ប្រកាន់​ប្រទេស​មី​យ៉ាន់​ម៉ា​ពី​បទ​ប្រព្រឹត្តិ​អំពើ​ប្រល័យពូជសាសន៍​ លើ​ជនជាតិភាគតិច​មូ​ស្ល៊ី​ម​រ៉ូ​ហ៊ីង​យ៉ា។ ក្រុម​មេធាវី​តំណាង​ឲ្យ​របប​សឹក​មី​យ៉ាន់​ម៉ា​បាន​ព្យាយាម​ច្រានចោល​ករណី​ចោទប្រកាន់​នេះ នៅ​ឯ​តុលាការ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ដោយ​ទាត់ចោល​ថា​ ខ្វះ​យុត្តាធិការ ឬ​ភាព​ស្រប​ច្បាប់​។​ ​លោក Ko Ko Hlaing រដ្ឋមន្ត្រី​ទទួលបន្ទុក​កិច្ច​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​តំណាង​ឱ្យ​ប្រទេស​មី​យ៉ាន់​ម៉ា​បាន​ប្រាប់​តុលាការ​ថា បញ្ហា​ប្រឈម​ផ្លូវច្បាប់​ចំពោះ​យុត្តាធិការ​របស់​តុលាការ និង​ការ​ទទួល​យក​សំណុំ​រឿង​នេះ រួម​ទាំង​ថា​វា​មិន​គួរ​បន្ត​ទៅមុខ​ទៀត​ឡើយ ព្រោះ​សំណុំ​រឿង​នេះ​ត្រូវ​បាន​នាំមក​ដោយ​ប្រទេស​ហ្គំ​ប៊ី ក្នុងនាម​ជា​អង្គការ​សហ​ប្រតិបត្តិការ​អ៊ីស្លាម​កិច្ច​។​ មេធាវីលោក Christopher Staker បាន​ប្រកែក​ថា តុលាការ​អាច​ត្រឹមតែ​ស្ដាប់​សំណុំរឿង​រវាង​រដ្ឋ​នានា​តែ​ប៉ុណ្ណោះ ហើយ​ថា ប្រទេស​ហ្គំ​ប៊ី​បាន​កំពុង​ធ្វើ​សកម្ម​ភាពជា​អ្នកតំណាង​ឲ្យ​អង្គការ​មូ​ស្ល៊ី​ម។ ហើយ​ក្រុម​តុលាការ​សម្រាប់​ប្រទេស​ហ្គំ​ប៊ី​គ្រោង​នឹង​ឆ្លើយ​តប​នៅ​ថ្ងៃ​ពុធ​ស្អែក​នេះ​៕​

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
អ្នករាយការណ៍ពិសេសសិទ្ធិមនុស្ស UN ប្រចាំកម្ពុជាចង់​ទៅ​ពិនិត្យ​ស្ថានភាព​ជនភៀស​សឹក​កម្ពុជា​ដោយ​ផ្ទាល់
2026/07/22 07:16:08 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm