បុរសដែលត្រូវបានចោទប្រកាន់ពីបទបាញ់ប្រហារទៅលើសមាជិកពីរនាក់នៃកងកម្លាំងឆ្មាំជាតិនៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ីសហរដ្ឋអាមេរិក បានផ្តល់ចម្លើយពីភាពគ្មានទោសចំពោះការចោទប្រកាន់ពីបទឃាតកម្មនិងការវាយប្រហារ កម្រិតទីមួយ។

លោក Rahmanullah Lakanwal ជាជនជាតិអាហ្វហ្គានីស្ថានអាយុ២៩ឆ្នាំ បានបង្ហាញខ្លួនពីចម្ងាយសម្រាប់ការបង្ហាញខ្លួននៅតុលាការលើកដំបូងរបស់លោកកាលពីថ្ងៃអង្គារតាមរយៈវីដេអូនៅលើគ្រែមន្ទីរពេទ្យ ដោយស្លៀកពាក់អាវមន្ទីរពេទ្យ និងព្យាយាមបើកភ្នែក។ លោក Lakanwal ក៏ត្រូវបានបាញ់នៅក្នុងហេតុការណ៍នោះផងដែរ ហើយមេធាវីរបស់លោកបានផ្តល់ចម្លើយពីភាពគ្មានទោសជំនួសលោក។

ចៅក្រមម្នាក់នៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា ការបាញ់ប្រហារបានបង្កឱ្យមាន «ការភ័យខ្លាច» នៅក្នុងរដ្ឋធានីរបស់ប្រទេស ហើយបានចេញសេចក្តីបង្គាប់ថា លោក Lakanwal ដែលធ្លាប់បម្រើការជាមួយអង្គភាពដែលទទួលបានការបណ្តុះបណ្តាលពីទីភ្នាក់ងារ CIA នៅក្នុងប្រទេសអាហ្វហ្គានីស្ថានប្រទេសកំណើតរបស់លោកក្នុងអំឡុងការកាន់កាប់របស់អាមេរិកនៅប្រទេសនោះ ត្រូវតែបានឃុំខ្លួនដោយគ្មានការធានា។ សមាជិកពីរនាក់នៃកងកម្លាំងឆ្មាំជាតិ ដែលត្រូវបានដាក់ពង្រាយដោយរដ្ឋបាលលោក Trump ទៅកាន់ទីក្រុងវ៉ាស៊ីនតោនឌីស៊ី ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារនេះ។ អ្នកជំនាញអាយុ២០ឆ្នាំម្នាក់ឈ្មោះ នាង Sarah Beckstrom បានស្លាប់ និងម្នាក់ទៀត លោក Andrew Wolfe អាយុ២៤ឆ្នាំ បានរងរបួសនៅក្នុងការបាញ់ប្រហារនោះ ដែលក្រុមគណបក្សសាធារណរដ្ឋ បានប្រើប្រាស់ការអំពាវយ៉ាងឆាប់រហស័យឱ្យមានការរឹតត្បិតកាន់តែខ្លាំងលើការធ្វើអន្តោប្រវេសន៍ទៅកាន់សហរដ្ឋអាមេរិក។