មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី«តេជោ» នឹងបណ្តុះធុរកិច្ចថ្មីលើអាជីវកម្ម​ឆ្លើយតប​តម្រូវ​ការ​ទីផ្សារ​នៅ​ឆ្នាំ​ក្រោយ

2025/12/03 06:58:55 pm        95

នៅក្នុងឆ្នាំ២០២៦ ខាងមុខនេះ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី "តេជោ" នឹងបន្តការ​ប្រកួត​ប្រែង​កម្ម​វិធី​បណ្តុះធុរកិច្ចថ្មីរដូវកាលទី៦ ដោយផ្តោតលើតម្រូវការអាជីវកម្មដែលឆ្លើយតបទៅនិងទីផ្សារ ក្នុង​គោល​ដៅ​ជំរុញបង្កើតផលិតផលលើទីផ្សារឱ្យបានច្រើន ដើម្បីរួម ចំណែកក្នុងសេដ្ឋកិច្ច។

ឯកឧត្តម​បណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” លើក​ឡើង​ក្នុង​កិច្ច​សម្ភាសន៍ ស្តីពីការ បណ្តុះធុរកិច្ចថ្មីរដូវកាលទី៦ ឆ្នាំ២០២៦ នេះថា មជ្ឈមណ្ឌល​បណ្តុះ​ធុរ​កិច្ច​ថ្មី "តេជោ" គឺមជ្ឈមណ្ឌលមួយជួយការបណ្តុះធុរកិច្ច, ការពន្លឿនធុរកិច្ច, ការជួយ​កសាង​ប្រព័ន្ធ​អេកូឡូស៊ីធុរកិច្ចថ្មី ដែលជាការងារស្នូលរបស់មជ្ឈមណ្ឌល ក្នុងបេសកម្មបន្តបណ្តុះធុរកិច្ចថ្មី ជា​បន្ត​បន្ទាប់ ក្នុងការអភិវឌ្ឍធុរកិច្ចថ្មីក្នុងស្រុក តាមរយៈកម្មវិធីពន្លឿនអាជីវកម្ម, កម្មវិធីសហគមន៍ ឬ​ផ្តួច​ផ្តើម​សកម្មភាពថ្មីៗបន្ថែម ទៀត ដើម្បីបន្តការបណ្ដុះបណ្ដាលធនធាន ទេពកោសល្យ និងបណ្តុះ​ស្មារតី ​ឱ្យក្លាយជាសហគ្រិនឆ្នើម ចូលរួមដល់ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម។

ឯកឧត្តមបណ្ឌិត បន្តថា ចំណែកនៅក្នុងរដូវកាលទី៦ ឆ្នាំ២០២៦ ខាងមុខនេះ មជ្ឈមណ្ឌល​នឹង​រៀបចំ​បណ្តុះធុរកិច្ចថ្មីនៅលើ អាជីវកម្មប្រហាក់ប្រហែលរដូវកាលទី៥ គឺការចាប់យក​បច្ចេក​វិទ្យា​ឌីជីថល​សម្រាប់ដំណោះស្រាយអាជីវកម្ម ដើម្បីឆ្លើយតបទៅនិង តម្រូវការទីផ្សារ​បច្ចុប្បន្ន​មាន​ដូច​ជា​៖ សន្តិសុខឌីជីថល, បច្ចេកវិទ្យាអគ្គិសនី ដោយដើរតាម បរិបថរបស់កម្ពុជា, ផ្លេតហ្វម​ថ្នាល​ឌីជីថល សម្រាប់បម្រើដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលការអនុវត្តនេះបានធ្វើឡើង, ស្រប​តាមគោលដៅរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ ដែលបានបន្ថែមនូវផ្នែកបច្ចេកវិទ្យា។

ឯកឧត្តមបណ្ឌិត តាំង ងួនលី លើកឡើងថា ជុំវិញការបណ្តុះធុរកិច្ចថ្មី ឬហៅថា Starup បើ​យោង​តាម​របាយការណ៍ ទាក់ទងការបណ្តុះ ធុរកិច្ចថ្មីនៅលើពិភពលោក គឺមានអត្រាប្រមាណជាង ៩០ ភាគរយ ទទួលនូវការបរាជ័យ។ ប៉ុន្តែសម្រាប់ការងារដែលមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” វិញ គិតមកដល់ពេលនេះក្រុមដែលជាប់ជ័យលាភីមានចំនួន ៣៦ ក្រុម ឃើញថា មានប្រមាណ ៥៥ ភាគរយ បាននិងកំពុងបន្តធ្វើអាជីវកម្ម និង ៤៥ ភាគរយផ្សេងទៀតបានក្ស័យធុន ប៉ុន្តែ​ទោះ​បី​យ៉ាង​ណា ក៏ពួកគាត់បាននិងកំពុងចាប់យកនូវ អាជីវកម្មផ្សេងៗ។ ចំពោះ​តាម​ការ​វាយ​តម្លៃ​ជារួ​ម, ធុរកិច្ចដែលបង្កើតក្រុមហ៊ុនថ្មីមានហានីភ័យក៏ដោយ ក៏មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នៅ​មានអត្រាជោគជ័យខ្ពស់នៅលើទីផ្សារកម្ពុជា៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

ផ្លូវជនបទបញ្ចប់សុពលក្នុងស្រុកបរកែវ រក្សាគុណភាពល្អ លើកកម្ពស់ដល់ការរស់នៅរបស់ប្រជាជន
2026/07/24 03:27:29 pm        16
អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        228
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm