ម៉ាឡេស៊ី នឹងបន្តការស្វែងរកជើងហោះហើរ MH370 ដែលបានបាត់ នៅចុងខែនេះ

2025/12/03 07:27:51 pm        69

ក្រសួងដឹកជញ្ជូនម៉ាឡេស៊ី បាននិយាយនៅថ្ងៃពុធ (៣ ធ្នូ) នេះថា ប្រតិបត្តិការស្វែងរកជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី ដែលបានបាត់ខ្លួន នឹងបន្តជាថ្មីម្ដងទៀតនៅថ្ងៃទី៣០ ខែធ្នូ ខាងមុខ រយៈពេលជាងមួយទសវត្សរ៍បន្ទាប់ពីជើងហោះហើរដែលតម្រង់ទៅទីក្រុងប៉េកាំងមួយនេះ បានបាត់ស្រមោល នៅក្នុងអាថ៌កំបាំងអាកាសចរណ៍ដ៏ធំបំផុតមួយរបស់ពិភពលោក។

គួរម្លឹកថា យន្តហោះប៊ូអ៊ីង 777 ជើងហោះហើរ MH370 ដែលដឹកអ្នកដំណើរ ២២៧នាក់ និងបុគ្គលិក ១២នាក់ បានបាត់ ក្នុងអំឡុងពេលធ្វើដំណើរពីទីក្រុងគូឡាឡាំពួ ទៅកាន់ទីក្រុងប៉េកាំង ក្នុងខែមីនា ឆ្នាំ២០១៤។ ប្រតិបត្តិការស្វែងរកយន្តហោះជាច្រើនលើក ត្រូវបានធ្វើឡើងចាប់តាំងពីពេលនោះមក ប៉ុន្តែពុំទទួលបានផ្លែផ្កាអ្វីឡើយ។

ការស្វែងរកថ្មីៗបំផុតនៅមហាសមុទ្រឥណ្ឌាភាគខាងត្បូង ត្រូវបានផ្អាកក្នុងខែមេសា កន្លងទៅ បន្ទាប់ពីធ្វើឡើងអស់ប៉ុន្មានសប្តាហ៍ ដោយសាតែលក្ខខណ្ឌអាកាសធាតុមិនល្អ។ ក្រសួងដឹកជញ្ជូនម៉ាឡេស៊ី និយាយថា ក្រុមហ៊ុនរុករកផ្លូវសមុទ្រ Ocean Infinity បញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមប្រតិបត្តិការតាមរកនៅបាតសមុទ្រឡើងវិញ ក្នុងរយៈពេល ៥៥ថ្ងៃ ដែលធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី៣០ ខែធ្នូ ខាងមុខ។

អាជ្ញាធរមិនបានផ្ដល់ទីតាំងច្បាស់លាស់នៃតំបន់ស្វែងរកទេ។ ម៉ាឡេស៊ី នឹងបង់ប្រាក់ឱ្យក្រុមហ៊ុននេះចំនួន ៧០លានដុល្លារ ប្រសិនបើបំណែកសំខាន់ៗត្រូវបានរកឃើញក្នុងអំឡុងពេលរុករកបាតសមុទ្រនៃតំបន់មួយនៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ដែលគ្របដណ្តប់លើផ្ទៃដី ១៥.០០០គីឡូម៉ែត្រក្រឡា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        155
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        144
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        143

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm