ឆ្នាំ២០២១ មានសកម្មភាពមិនប្រក្រតីជាង ២០លើកបង្កដោយប្រទេសជិតខាង

2022/02/22 12:56:40 pm        949

ភ្នំពេញ៖ នៅឆ្នាំ២០២១ អំឡុងពិភពលោកកំពុងរងនូវវិបត្តិនៃជំងឺកូវីដ-១៩ មានសកម្មភាពមិនប្រក្រតីចំនួន ២១លើក នៅតាមបន្ទាត់ព្រំដែនកម្ពុជា ដែលបញ្ហាទាំងអស់នោះ គឺបង្កឡើងដោយភាគីប្រទេសជិតខាង ហើយការដោះស្រាយ បានបញ្ចៀសនូវហិង្សាប្រដាប់អាវុធ ។

យោងតាមរបាយការណ៍អានដោយឯកឧត្តម ប៉ោ ភក្តិ អគ្គលេខាធិការដ្ឋានក្រសួងមហាផ្ទៃ ក្នុង សន្និបាតពិនិត្យលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅបន្តឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែកុម្ភៈ នេះ បានឲ្យដឹងថា បញ្ហាមិនប្រក្រតីកើតឡើងនៅព្រំដែនជាមួយប្រទេសថៃ មានចំនួន ១០លើក ជាមួយប្រទេសវៀតណាមចំនួន៧លើក និងជាមួយប្រទេសឡាវ ចំនួន៤លើក ។

ឯកឧត្តម បានបន្តថា ប៉ុន្តែទោះយ៉ាងនេះក្ដី ក៏សភាពការណ៍សន្តិសុខតាមតំបន់ព្រំដែន នៅតែមាន លក្ខណៈល្អប្រសើរ រាល់បញ្ហា ដែលបានកើតឡើង ត្រូវបានដោះស្រាយដោយសន្តិវិធី ឬតាម​រយៈការទូត​បញ្ចៀស​បាន​នូវហិង្សាប្រដាប់អាវុញ ។

ឯកឧត្តម ប៉ោ ភក្តិ ​បានបន្ថែមថា ឆ្នាំ២០២១ ភាគីវៀតណាម បានបោះតង់ ​និងសង់រោង​ ក្រោម ហេតុផលធ្វើ​ប៉ុស្តិ៍​សង្កេតការណ៍​ទប់ស្កាត់​ជំងឺ​កូវីដ-១៩ ​ឃ្លាតពីខ្សែបន្ទាត់ព្រំដែនចម្ងាយ១៥ម៉ែត្រ ទៅ ១៥០ម៉ែត្រ សរុបចំនួន៣៦៩តង់ លើ៩ខេត្ត ក្នុងនោះលើទីតាំងឯកភាពគ្នា ៣២៣តង់ ដោយ​រុះរើ​ចេញវិញ ៦៣តង់ ​និងទីតាំងមិនទាន់ឯកភាពគ្នា ៤៦តង់ ត្រូវរុះរើវិញ ៤២តង់ និងនៅសល់៤តង់ទៀត។

ឯកឧត្តម បន្តថា ពាក់ព័ន្ធបញ្ហាព្រំដែននេះ ​បានរកឃើញករណីនាំជនបរទេសជ្រៀតចូលដោយ ខុសច្បាប់ ​តាមបណ្ដោយព្រំដែន​ ចំនួន៤៧ករណី ​ឃាត់ខ្លួន៣៧២នាក់ ក្នុងនោះជនបរទេសចំនួន ៣៣៥ នាក់។ បានឃាត់ខ្លួនមេខ្យល់នាំមនុស្សចូលដោយខុសច្បាប់​ ៤០នាក់ បានកសាង​សំណុំរឿង​បញ្ជូនទៅតុលាការ ។

ក្នុងឱកាសអញ្ជើញបើកសន្និបាតនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ​បាន​មានប្រសាសន៍ថា​ ក្រសួងមហាផ្ទៃ ​ដែល​ជាស្ថាប័ន​ទទួលខុសត្រូវ ក្នុងការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ​បានខិតខំប្រឹងប្រែងរួមគ្នា រក្សាការពារ​បាន​យ៉ាង​រឹងមាំនូវសុខ​សន្តិភាព ស្ថិរ ភាពនយោបាយ ​ឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និង​សន្តិសុខជាតិ ។

សម្ដេច បានបន្ថែមថា​ សម្រាប់ឆ្នាំ២០២១ បញ្ចៀស​បាន​នូវអំពើភេរវកម្ម ​ព្រមទាំង​បង្ការ ទប់ស្កាត់ និង​បង្ក្រាបបានទាន់ពេលវេលានូវ​ឧក្រិដ្ឋ​កម្មឆ្លងដែន​គ្រ​ប់​ប្រភេទ​ និង​ធានា​រក្សា​បាន​នូវសន្តិសុខ​ផ្ទៃ​ក្នុងប្រទេសយ៉ាងល្អប្រសើរជាទូទៅ ៕អត្ថបទ៖ បាន សុខរិទ្ធិ

រូបភាព៖ ឯកសារ

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        322
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm