អតីតពលករមកពីថៃប្ដេជ្ញាមិនវិលត្រឡប់ទៅធ្វើការនៅថៃវិញទេ ខណៈ​កំពុង​ទទួល​បាន​ការងារ​សមរម្យ​ និងការយកចិត្តទុកដាក់ខ្ពស់ពីររដ្ឋាភិបាល

2025/12/03 07:45:53 pm        312

ក្រុមប្រជាពលរដ្ឋដែលធ្លាប់ធ្វើការងារនៅប្រទេសថៃ បច្ចុប្បន្នកំពុងទទួលបានការងារធ្វើនៅកម្ពុជា បាន​បង្ហាញ​ការប្ដេជ្ញាចិត្តថា ទៅថ្ងៃខាងមុខបើទោះបីជាបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ​វិល​ត្រឡប់​ទៅ​ប្រក្រតី​ភាព​ឡើងវិ​ញក៏ដោយ ក៏ពួកគាត់នឹងមិនវិលត្រឡប់ទៅធ្វើការនៅប្រទេសថៃទៀតដែរ ដោ​យ​សារ​តែ​ការងារនៅក្នុងស្រុកមានច្រើនសម្បូរបែប ប្រាក់ឈ្នួលសមរម្យ ជាពិសេស​បាន​រស់​នៅ​ជួប​ជុំ​ក្រុម​គ្រួសារ។

នៅក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី៣ ខែធ្នូនេះ អ្នកស្រី តាន់ សុភាព ជា​អតីត​ពលករ​ខ្មែរ​ធ្វើការងារនៅប្រទេសថៃរយៈពេលប្រមាណជាង២ឆ្នាំ បច្ចុប្បន្នជាកម្មការិនី​រោង​ចក្រ​កាត់​ដេរ​សម្លៀកបំពាក់ ដុងឌូ ស្ថិតនៅខណ្ឌដង្កោ រាជធានីភ្នំពេញ បាននិយាយឱ្យដឹងថា គិតមក​ដល់​ពេល​នេះគាត់និងស្វាមីបានវិលត្រឡប់ និងធ្វើការនៅ​ទឹក​ដី​កំណើត​វិញ​រយៈ​ពេល​ប្រមាណ​៥​ខែ​មក​ហើយ ក្រោមការជួយសម្របសម្រួលរបស់រាជរដ្ឋាភិបាលកម្ពុជា និងថៅកែរោងចក្រ។ អ្នកស្រី បានឱ្យដឹងទៀតថា ការបំពេញការងារសព្វថ្ងៃនេះគឺមានភាពល្អប្រសើរ និងសប្បាយចិ​ត្ត​ជាង​ធ្វើ​ការ​នៅថៃដោយសារគ្មានការរើសអើង និងគ្មានសំពាធច្រើនដូចមុន ទាំងការរស់នៅ ការ​ដើរ​ហើរ​ និងការបំពេញការងារជាដើម។

ដោយឡែក អ្នកស្រី ទូច សុមែន ជាអតីតពលករមកពីដូចគ្នា មានស្រុកកំណើត​នៅ​ខេត្ត​បាត់ដំបង បានលើកឡើងថា កន្លងមក អ្នកស្រីពិតជាមិនបានដឹងទេថា នៅកម្ពុជាមាន​ការងារ​ច្រើន​សម្បូរ​បែប ទើបសម្រេចចិត្តតាមសាច់ញាតិទៅធ្វើការនៅថៃ។ អ្នកស្រី បានបង្ហាញទឹកមុខសប្បាយចិត្ត និងអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ដល់អតីតពលករខ្មែរទាំងអស់ ក្នុងការស្វែងរកការងារធ្វើបានភ្លាមៗក្រោយមកដល់ទឹកដីកំណើតដើមវិញ។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យព័ត៌មាន ប៊ីធីវី ដឹងដែរថា រហូតមកដល់ពេលនេះ មិនមានទទួលបានការរាយការណ៍ ឬបណ្តឹងណាមួយទេ ពីក្រុមអតីតពលករដែលកំពុងបំពេញការងារ ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ពីព្រោះលោក និងក្រុមការងារសហជីពតាមមូលដ្ឋាន តែងតែសួរសុខទុក្ខជាប់ជានិច្ច តាមរយៈដោយផ្ទាល់ និងតាមរយៈទំនាក់ទំនងបណ្តាញសង្គមនានា អំពីការរស់នៅ និងការបំពេញការងារជាដើមនៅតាមរោងចក្រ សហគ្រាស។

ពាក់ព័ន្ធរឿងខាងលើនេះដែរ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី៦ និង៧ ខែធ្នូ ឆ្នាំ២០២៥ខាងមុខនេះ ក្រសួងការងារ នឹងរៀបចំពិព័រណ៌ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅស្រុកចំនួនពីរក្នុងខេត្តសៀមរាប ដូចជាស្រុកសូទ្រនិគម និងស្រុកពួក ដើម្បីផ្តល់ឱកាសការងារដល់ពលរដ្ឋខ្មែរ ជាពិសេសបងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃឱ្យបានការងារធ្វើគ្រប់ៗគ្នា។ ជាមួយគ្នានេះ លោក បានអំពាវនាវដល់ប្រជាពលរដ្ឋ ជាពិសេសអតីតពលករខ្មែរដែលត្រឡប់មកពីប្រទេសថៃ ដែលមានបំណងចង់ស្វែងរកការងារធ្វើ សូមទាក់ទងទៅកាន់លេខ ១២៩៧ ដែលមន្ត្រីក្រសួងរងចាំទទួលទូរសព្ទបងប្អូន ៧ថ្ងៃក្នុងមួយសប្តាហ៍ ដែលក្នុងនោះក៏មានឱកាសទទួលបាននូវការបណ្តុះបណ្តាលជំនាញបច្ចេកទេសដោយឥតគិតថ្លៃផងដែរ៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm