មន្ទីរសុខាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ ចុះបាញ់ថ្នាំមូសនៅតាមភូមិនានាបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម

2025/12/03 12:54:01 pm        66

ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤បានចាត់ចែងឱ្យក្រុមបាញ់ថ្នាំមូស របស់មន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពនៅតាមខណ្ឌសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌបានចុះបាញ់ថ្នាំមូស នៅតាមសង្កាត់តាមភូមិនានា និងតាមសាលារៀនក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋទូទាំងរាជធានីដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសបង្ការទប់ស្កាត់ជម្ងឺគ្រុនឈាម។

លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី៣ធ្នូនេះថា ដោយមានការយកចិត្តទុកដាក់និងការចង្អុលបង្ហាញពីឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះបាញ់ថ្នាំមូសក្នុងមូលដ្ឋានភូមិ សង្កាត់ក្នុងខណ្ឌទាំង១៤និងនៅតាមសាលារៀន។ លោកប្រធានបន្តថាសកម្មភាពនេះបានធ្វើឡើងជាប់ជាប្រចាំតាំងពីដើមខែមករាឆ្នាំ២០២៥មក ហើយគ្រោងបញ្ចប់នៅចុងខែធ្នូឆ្នាំ២០២៥នេះ ។

 ការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្តម ឃួង ស្រេង ចំពោះសុខមាលភាពប្រជាពលរដ្ឋនេះ បានធ្វើឱ្យ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សម្តែងនូវទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែងនិងបានថ្លែងអំណរគុណដល់ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងរដ្ឋបាលខណ្ឌទាំងអស់ ដែលតែងតែគិតគូរពីសុខុមាលភាពសាធារណៈនៅក្នុងមូលដ្ឋាន ខណ្ឌនានាក្នុងរាជធានីភ្នំពេញ៕ វ៉ាន់ដា

អត្ថបទដែលទាក់ទង

ក្មេងទំនើង០៥នាក់ ត្រូវអាវុធហត្ថរាជធានីបង្ក្រាបអប់រំណែនាំករណីបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស
2025/12/03 01:23:23 pm        1
និស្សិតកម្ពុជា និងនិស្សិតប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជួបគ្នា​ប្រកួត​ប្រជែង​លើ​គំនិត​ច្នៃប្រ​ឌិត​ថ្មី
2025/12/03 01:11:51 pm        1
មនុស្សវ័យចាស់ និងជនមានពិការភាព ធ្វើបច្ចុប្បន្នភាព ដើម្បីអាចបន្តបើកសាច់ប្រាក់ប្រចាំខែនៅឆ្នាំក្រោយ
2025/12/03 01:08:55 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្មេងទំនើង០៥នាក់ ត្រូវអាវុធហត្ថរាជធានីបង្ក្រាបអប់រំណែនាំករណីបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសលក្ខណៈបច្ចេកទេស

2025/12/03 01:23:23 pm
​ការប្រកួតកីឡាទាញព្រ័ត្រក្នុងសាលជើងឯកជាតិឆ្នាំ២០២៥ ជាការបំផុសឱ្យពលរដ្ឋ​ក្នុងខេត្តព្រះសីហនុ ចូលរួមលេងកីឡា
2025/12/03 01:21:22 pm
​និស្សិតកម្ពុជា និងនិស្សិតប្រទេសក្នុងតំបន់ និងក្រៅតំបន់ ជួបគ្នា​ប្រកួត​ប្រជែង​លើ​គំនិត​ច្នៃប្រ​ឌិត​ថ្មី
2025/12/03 01:11:51 pm
​មនុស្សវ័យចាស់ និងជនមានពិការភាព ធ្វើបច្ចុប្បន្នភាព ដើម្បីអាចបន្តបើកសាច់ប្រាក់ប្រចាំខែនៅឆ្នាំក្រោយ
2025/12/03 01:08:55 pm
​គណៈកម្មការទី២ព្រឹទ្ធសភាប្រជុំជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យសិក្សា​លើសេចក្តី​ព្រាងច្បាប់ពាក់ព័ន្ធនឹងថវិកាជាតិ
2025/12/03 01:01:32 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/12/01 05:40:50 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/12/02 02:51:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/30 11:29:48 pm
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am