សម្ដេចតេជោ នឹងអញ្ជើញទៅទទួលកងរក្សាសន្តិភាពជប៉ុន ក្នុងរយៈពេល៣ថ្ងៃ ដែលនឹងមកដល់​នៅ​ខេត្តព្រះសីហនុ នាខែក្រោយ

2022/02/22 01:24:01 pm        635

ភ្នំពេញ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២កុម្ភៈ ក្រោមហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ឆ្នាំក្រោយនឹងមានខួបលើកទី៧០ នៃទំនាក់ទំនង​ការទូតរវាងកម្ពុជា និងជប៉ុន ហើយឆ្នាំនេះ ជាខួបលើកទី៣០ ជាថ្ងៃចងចាំនៃការមកដល់របស់កងរក្សាសន្តិភាពរបស់ជប៉ុន (PKO) មកកម្ពុជា។

ជាមួយនឹងការរម្លឹកពីទំនាក់ទំនងល្អរវាងកម្ពុជា និងជប៉ុន សម្តេចបានមានប្រសាសន៍ថា សម្រាប់ការរៀបចំខួបលើកទី៣០ឆ្នាំនៃថ្ងៃចងចាំការមកដល់របស់កងរក្សាសន្តិភាពជប៉ុនមកកម្ពុជា​កាលពីឆ្នាំ១៩៩២នោះ នៅពេលនាវារបស់ជប៉ុនបានមកហើយ សម្ដេច​នឹង​អញ្ជើញ​ទៅ​ស្នាក់នៅ ក្រុងព្រះសីហនុ ​រយៈពេលបីថ្ងៃ ​គឺចាប់ពីថ្ងៃទី១៤ ,១៥និង១៦ ខែមីនា​ដែលនឹងមានរៀបចំកម្មវិធីមួយ​ចំនួនដូចជាការទទួលជួបជុំទទួលទានអាហាររវាងកងរក្សាសន្តិភាពរបស់ជប៉ុន ជាមួយ​សម្ដេច​ជា​ដើម។

ទាក់ទងនិងការរៀបចំខួប៣០ឆ្នាំនូវការចងចាំនៃការមកដល់កម្ពុជា របស់កងរក្សាសន្តិភាព​របស់​ជប៉ុន​កាល​ពីឆ្នាំ១៩៩២ បន្ទាប់ពីសម្តេច បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ ។

សម្តេច បន្តថា ឆ្នាំ១៩៩២ពេលនោះ ឯកឧត្តម អា កាស៊ី ដែលជាជនជាតិជប៉ុនជាប្រធានអ៊ុនតាក់នៅ​កម្ពុជា​បាន​សំណូមពរឲ្យ​សម្ដេច​ធ្វើដំណើរទៅកាន់​ទីក្រុងវ៉ាស៊ីន​តោន​សហរដ្ឋអាមេរិក​ដើម្បី​ចលនា​សហរដ្ឋអាមេរិក​ឲ្យចូលរួម​វិភាគ​ទាន​សម្រាប់​ដំណើរការ​នៃ​ប្រតិបត្តិការរក្សា​សន្តិភាព​នៅ​កម្ពុជា​តាមរយៈអ៊ុនតាក់។

នេះជាសំណូមពររបស់​ឯកឧត្តម ​អាកាស៊ីហើយទាក់ទង​នឹងវត្តមានរបស់កងរក្សាសន្តិភាពជប៉ុន​មក​កម្ពុជា​តាម​រយៈកិច្ច​ព្រមព្រៀង​ប៉ារីស​និង​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិដែលហៅថា​អ៊ុនតាក់​សម្ដេច​ក៏បានសម្រេច​អំពីរឿងនេះ​ឱ្យកងស្វ័យ​ការពាររបស់ជប៉ុន​មក​កម្ពុជា ដែលនេះ​ជាព្រឹត្តិការណ៍គួរឱ្យចង់ចាំលើការមកដល់កងរក្សាសន្តិភាពជប៉ុនមកកម្ពុជា ជាពេលវេលាបានកន្លងផុត រយៈពេល៣០ឆ្នាំហើយ។

នេះជាខួប​អនុស្សាវរីយ៍​ដែល​កម្ពុជា​ត្រូវ​ទទួលធ្វើ​នៅ​ពេលដែលកងនាវារបស់ជប៉ុន​នឹងចូលមកដល់​កំពង់​ផែ​កម្ពុជា​នៅខែ​មីនាខាង​មុខ​នោះ​សម្ដេច​នឹង​អញ្ជើញ​ទៅទីក្រុងព្រះសីហនុដើម្បីសួរសុខទុក្ខកង​រក្សា​សន្តិភាពជប៉ុនផង​និងអាច​អញ្ជើញ​មន្ត្រីកងរក្សាសន្តិភាពជប៉ុន​រួមជាមួយ​នឹងឯកឧត្តម​ឯកអគ្គរាជ​ទូតជប៉ុន ជួប​សំណេះសំណាល​និង​ទទួល​ទាន​អាហារជាមួយគ្នា​ដែល​នេះ​ជាផ្នែកមួយ​នៃសកម្មភាពនៃការរំលឹកខួប៣០ឆ្នាំ នៃ​កងស្វ័យការពាររបស់ជប៉ុន​មក​កាន់កម្ពុជា​ដែល​មាន​ពលិកម្ម​របស់កងទ័ព ​កងនគរបាល​ កងរក្សាសន្តិភាព​នៅលើទឹកដីកម្ពុជា​ផងដែរ ហើយ​ក៏​ជាដំណើរឆ្ពោះទៅ​អបអរសាទរខួបអនុស្សាវរីយ៍៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        324
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm