ទីក្រុងហុងកុង នៅតែបន្តការបោះឆ្នោតនីតិបញ្ញត្តិនៅចុងសប្ដាហ៍នេះ បន្ទាប់ពីអគ្គិភ័យដ៏អាក្រក់

2025/12/03 09:02:44 pm        93

រដ្ឋាភិបាលរបស់ទីក្រុងហុងកុង នឹងបន្តទៅមុខលើការបោះឆ្នោតនីតិបញ្ញត្តិ "សម្រាប់អ្នកស្នេហាជាតិ" ដែលគ្រោងធ្វើនៅថ្ងៃអាទិត្យ ទី៧ ខែធ្នូ ចុងសប្ដាហ៍នេះ បន្ទាប់ពីគ្រោះអគ្គិភ័យដ៏កំណាចបំផុតនៃទីក្រុងរបស់ប្រទេសចិនមួយនេះ ក្នុងពេលជាច្រើនទសវត្សរ៍ ដែលបានសម្លាប់មនុស្សជិត ១៦០នាក់។

ការបោះឆ្នោតនីតិបញ្ញត្តិនេះត្រូវបានអ្នកវិភាគ និងអ្នកស្រុកមួយចំនួនមើលឃើញថា ជាការសាកល្បងមួយសម្រាប់រដ្ឋាភិបាលក្រុងហុងកុង ខណៈខ្លួនព្យាយាមបន្ធូរបន្ថយកំហឹងសាធារណជនចំពោះសោកនាដកម្មអគ្គិភ័យ។

មេដឹកនាំក្រុងហុងកុង លោក John Lee បាននិយាយកាលពីថ្ងៃអង្គារថា ហុងកុងត្រូវតែមានទស្សនៈវែងឆ្ងាយ ឆ្ពោះទៅមុខយ៉ាងរឹងមាំ និងជំរុញដំណើរការធម្មតារបស់សង្គមជាលំដាប់ ហើយត្រូវតែបន្តទៅមុខ ដោយប្រែទុក្ខសោកឱ្យក្លាយទៅជាកម្លាំង។

លោកបាននិយាយទៀតថា ការបន្តការបោះឆ្នោតនេះនឹងអនុញ្ញាតឱ្យអ្នកតំណាងរាស្រ្តដែលទើបជាប់ឆ្នោតថ្មី ធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីគាំទ្រដល់ការកសាងឡើងវិញក្រោយគ្រោះមហន្តរាយ និងកំណែទម្រង់បន្ទាប់ពីអគ្គិភ័យ។ វេទិកាបោះឆ្នោតដែលរៀបចំដោយរដ្ឋាភិបាល បានបន្តឡើងវិញចាប់ពីថ្ងៃពុធនេះតទៅ បន្ទាប់ពីត្រូវផ្អាកដោយសារអគ្គិភ័យ កាលពីសប្តាហ៍មុន៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm       
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        12
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        18

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm