កីឡាករ កីឡាការិនី ៣៤៨ នាក់ មកពីសហគមន៍អ្នកមានពិការភាព គរថ្លង់ សតិបញ្ញា និងអ្នកមានផ្ទុកមេរោគអេដស៍ ចូលរួមកីឡាបាល់ទាត់សមត្ថភាពចម្រុះ

2025/12/03 09:34:24 pm        130

ដោយឃើញថាមានការលំបាក នៃផ្នែកអារម្មណ៍ និងស្មារតី អង្គការផ្កាយសមុទ្រកម្ពុជាបានរៀបចំ ការ​ប្រកួតបាល់ទាត់សមត្ថភាពចម្រុះ លើកទី១៦ ប្រចាំឆ្នាំ ២០២៥ នៅ​ទីលាន​បាល់​ទាត់​អង្គការ​ផ្កាយ​សមុទ្រ រាជធានីភ្នំពេញ កាលពីថ្មីៗនេះ បានផ្តល់ឳកាសដល់ កីឡាករ កីឡាការិនី ចំនួន​ ៣៤៨នាក់ មកពីសហគមន៍អ្នកមានពិការភាព គរថ្លង់ សតិបញ្ញា និងអ្នកមានផ្ទុកមេរោគអេដស៍ ចូល​រួមលេងកីឡាបាល់ទាត់។ ក្នុងគោលបំណងសំខាន់គឺចូលរួមអបអរសាទរ និង​លើក​កម្ពស់​សមត្ថភាព ក្នុងការចូលរួមរបស់កីឡាករកីឡាការនីមានពិការភាពនៅកម្ពុជា។

ប្រធានអង្គការផ្កាយសមុទ្រ លោកស្រី ជួប វិច្ជិកា បានបញ្ជាក់ថា ចំពោះ កីឡាករ​កីឡាការនី​ចូល​រួម​ក្នុង​ការប្រកួតបាល់ទាត់នេះបានធ្វើដំណើរមកពីខេត្តចំនួន ៣ មានដូចជា ខេត្តកំពង់ចាម ខេត្តបាត់ដំបង និងខេត្តកំពត តាមរយៈអង្គការ ជាដៃគូរបស់អង្គការផ្កាយសមុទ្រ ក្នុងកម្ម​វិធី​អភិវឌ្ឍន៍​ ធនធានមនុស្សគរថ្លង់ និងអង្គការ Epic Arts ជាដើម។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឆ្នាំ​នេះ​អង្គ​ការ​ក៏បើកវគ្គបណ្តុះបណ្តាលបាល់ទាត់ជូនដល់ កីឡាករ កីឡាការិនី គរថ្លង់ ជិះរទេះ ពិការ​សតិ​បញ្ញា និងកីឡាករមានផ្ទុកមេរោគអេដស៍បានចូលរួមផងដែរ ។ លោកស្រីបន្ថែមថា នៅកម្ពុជា ឱកាសសម្រាប់​អ្នក​មាន​ពិការភាព​ក្នុង​ការ​ចូលរួម​ប្រកួ​ត​ប្រជែង​ក្នុង​វិស័យ​កីឡា​គឺ​កម្រ​ណាស់ ​ហើយអង្គការផ្កាយសមុទ្រក៏កំពុងតែខិតខំធ្វើការផ្លាស់ប្តូរទស្សនៈនេះ ក្លាយជាផល​ល្អស​ម្រាប់​ពួ​កគេនាពេលអនាគត ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតបាល់ទាត់សមត្ថភាពចម្រុះឆ្នាំនេះ មានការចូលរួម កីឡាករកីឡាការនីសរុប ចំនួន ៣៤៨ នាក់ មកពីសហគមន៍អ្នកមានពិការភាពសតិបញ្ញា អ្នកមានផ្ទុកមេរោគអេដស៍ និងអ្នកគរថ្លង់ ទាំងនេះបានសបញ្ជាក់ថាបាល់ទាត់គឺសំខាន់ចំពោះគ្រប់គ្នា ។ការប្រកួតនេះ កីឡាករកីឡាការនីចូលរួមប្រកួតទាំងអស់ក៏បានទទួលពានរង្វាន់ ជាមេដាយ និងរង្វាន់លើកទឹកចិត្តផងដែរ៕


អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        101
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        114
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        119

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា

2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm