កម្ពុជាកំពុងមានសេដ្ឋកិច្ចរីកចំរើនគួរឲ្យកត់សម្គាល់ ទាមទារការ​គិតគូរ​កសាង​ប្រព័ន្ធ​បង្ហូរទឹកកខ្វក់

2022/02/22 08:35:35 pm        1.3 K

​ភ្នំពេញ៖ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរុ បានលើកឡើងថា ប្រទេសកម្ពុជា កំពុងមានសេដ្ឋកិច្ចរីកចំរើនគួរឲ្យកត់សម្គាល់ ខណៈការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯកនាពេលនេះ នឹងប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់ជប៉ុន។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរុ លើកឡើងបែបនេះ ក្នុងពិធីបើកការដ្ឋាន​សាងសង់​ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក ​លើផ្ទៃដីទំហំ ៣ហិកតា ស្ថិតនៅ​ភូមិព្រែកតាគង់១ ​សង្កាត់ចាក់អង្រែលើ ​ខណ្ឌមានជ័យ ​រាជធានីភ្នំពេញ។

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មីកាមិ ម៉ាសាហ៊ីរុ ​មានប្រសាសន៍ថា​ ប្រទេសកម្ពុជា កំពុង​មានការអភិវឌ្ឍសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ​ហើយស្របពេល​នៃការអភិវឌ្ឍនេះ យើងមិនអាច​ជៀសផុត​ពី​ការកើនឡើងនូវទឹកកខ្វក់ ​និងកាកសំណល់ ​ជាពិសេសនៅក្នុងតំបន់ទីក្រុង។​

ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា​ លោក មីកាមិ ម៉ាសាហ៊ីរុ បន្តថា​ ពេលនេះ ​ប្រព័ន្ធបង្ហូរទឹកកខ្វក់​គឺ​ជាហេដ្ឋារចនសម្ព័ន្ធដ៏សំខាន់មិនអាចខ្វះ​បានសម្រាប់ទីក្រុងទាំងអស់​ ប៉ុន្តែវាមិន​ងាយស្រួលទេ​ ក្នុង​ការធានា​បាននូវទីតាំងសម្រាប់សាងសង់រោងចក្រប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្នុងទីក្រុងដែល​កំពុង​មានការអភិវឌ្ឍ និងការពង្រីក។

បន្ថែមពីលើនេះ ​ប្រទេសជប៉ុន ក៏បានផ្តល់ជំនួយបច្ចេកទេស​ តាមរយៈអ្នកជំនាញ​ជប៉ុន មកជួយ​បណ្តុះបណ្តាល​លើប្រព័ន្ធគ្រប់គ្រងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ដើម្បីធានា​ដល់​ដំណើរ​ការ​មាន​ប្រសិទ្ធភាព៕ អត្ថបទ៖ វណ្ណៈ 

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន

2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm