លោក Putin ចោទអឺរ៉ុបថា កំពុងតែបំផ្លាញកិច្ចខិតខំប្រឹងប្រែងសន្តិភាពអ៊ុយក្រែន

2025/12/03 09:46:10 pm        119

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចោទប្រកាន់សម្ព័ន្ធមិត្តអឺរ៉ុប របស់ទីក្រុងគីវ កាលពីថ្ងៃអង្គារ (២ ធ្នូ) ថាកំពុងតែបំផ្លាញកិច្ចខិតខំប្រឹងប្រែង ដែលដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមជិត ៤ឆ្នាំនៅអ៊ុយក្រែន ភ្លាមៗមុនពេលលោកជួបជាមួយគណៈប្រតិភូរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ដើម្បីពិភាក្សាផែនការសន្តិភាព។

ថ្លែងនៅមុនកិច្ចចរចានៅវិមានក្រឹមឡាំង ជាមួយប្រេសិតពិសេសរបស់សហរដ្ឋអាមេរិក លោក Steve Witkoff និងកូនប្រសាររបស់ Trump គឺលោក Jared Kushner លោក Putin បាននិយាយសំដៅដល់ភាគីអឺរ៉ុបថា "ពួកគេមិនមានរបៀបវារៈសន្តិភាពទេ ពួកគេឈរនៅខាងសង្រ្គាម"។

លោកបានចោទអឺរ៉ុបថា ការធ្វើវិសោធនកម្មសំណើសន្តិភាពជាមួយនឹង "ការទាមទារដែលមិនអាចទទួលយកបានសម្រាប់រុស្ស៊ី" បែបនេះ គឺជា "ការរារាំងដំណើរការសន្តិភាពទាំងមូល" និងដើម្បីស្ដីបន្ទោសលើទីក្រុងមូស្គូ នោះហើយជាគោលដៅរបស់ពួកគេ។

ប្រធានាធិបតីរុស្ស៊ីរូបនេះក៏បានបញ្ជាក់ជាថ្មីពីជំហរជាយូរមកហើយរបស់លោកថា រុស្ស៊ីពុំមានគម្រោងវាយប្រហារអឺរ៉ុបទេ ដែលជាក្ដីបារម្ភជាប្រចាំដោយប្រទេសអឺរ៉ុបមួយចំនួន។ យ៉ាងណាមិញ លោក Puitn ក៏បានព្រមានថា៖ ប្រសិនបើអឺរ៉ុប ភ្លាមៗស្រាប់តែចង់ធ្វើសង្រ្គាមជាមួយរុស្ស៊ី ហើយជាអ្នកចាប់ផ្តើមជម្លោះ នោះរុស្ស៊ី ក៏ត្រៀមខ្លួនរួចភ្លាមៗដែរ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm