កញ្ញា Olivia Cooke សមាជិក PGA មកពីឌូបៃថា ក្រៅពីប្រាសាទអង្គរវត្ត កម្ពុជាពិតជាអស្ចារ្យ

2025/12/03 10:29:38 pm        413

កញ្ញា Olivia Cooke សមាជិកសមាគមអ្នកវាយកូនគោលអាជីព(PGA) មកពីទីក្រុងឌូបៃ បាន​សម្ដែង​ការ​ភ្ញាក់ផ្អើល និងស្ងើចសរសើរនូវភាពអស្ចារ្យរបស់ប្រទេសកម្ពុជា មិនត្រឹម​តែ​កិត្តិនាម​ដ៏​ល្បី​ល្បាញ​នៃ​ប្រាសាទអង្គរវត្តនោះទេ។

ការលើកឡើងនេះ បន្ទាប់ពីអ្នកផលិតមាតិកា និងជាកីឡាការិនីវា​យ​កូន​គោល​ដ៏​មាន​ប្រជាប្រិយ​រូប​នេះ បា​នចំណាយពេល ២សប្ដាហ៍ ចូលរួមធ្វើពិធីការិនី និងសម្រួលសម្រួល​ជា​មួយ​ក្រុម ​Legends Tour កំឡុងព្រឹត្តិការណ៍កីឡាវាយកូនគោលជើងឯកវឌ្ឍនៈលេជេនស៍ ឆ្នាំ២០២៥ កាល​ពីថ្មីៗកន្លងទៅ នៅទីលានវឌ្ឍនៈហ្គោលរីហ្សត។

កើត និងធំដឹងក្ដីលើទឹកដីអង់គ្លេស មុនមករស់នៅឌូបី Olivia Cooke ថា ខ្លួនបាន​ស្គាល់​ខ្លះ​ពី​កម្ពុជា​ តាមរយៈកិត្តិនាមប្រាសាទអង្គរវត្ត តែដល់ពេលមកជាក់ស្ដែង បានធ្វើឲ្យកញ្ញាពិត​ជា​ភ្ញាក់​ផ្អើល ​ហើយបានដក់ជាប់ជាមួយស្នាមញញឹម និងភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋខ្មែរ ដែល​ធ្វើ​ឲ្យកញ្ញាប៉ងត្រឡប់មកម្ដងទៀត ជាមួយក្រុមគ្រួសារ ហើយ​ថែម​ទាំង​សន្យា​ជួយ​ផ្សព្វ​ផ្សាយ​ពីទឹកដីអច្ឆរិយនេះទៀតផង។

គួរដឹងថា កញ្ញា Olivia Cooke បានចំណាយពេល ២សប្ដាហ៍ពេញ​ជាមួយ​ព្រឹត្តិការណ៍វាយ​កូន​គោល​ជើង​ឯកវឌ្ឍនៈលេជេនស៍ កាលពីថ្មីៗ ហើយកញ្ញាក៏បាន​សម្ភាសន៍​ពី​ចំណាប់​អារម្មណ៍​កីឡាករ​វាយកូនគោលអាជីពអន្ដរជាតិជាច្រើន ពីចំណាប់អារម្មណ៍ ក្នុងការមកប្រកួត និង​ដំណើរ​កម្សាន្ដ​នានា​ ជាមួយចម្លើយស្រដៀងៗគ្នា អំពីកីឡាករ ដែលបានស្ងើចសរសើរប្រទេសកម្ពុជា ដែល​មានទីលានវាយកូនគោលស្ដង់ដារ ហើយមានទីក្រុងដ៏ទំនើប ពោលគឺជា​ប្រទេសមា​ន​ការ​អភិវឌ្ឍ និងរីកចម្រើន ជាមួយវប្បធម៌ដ៏អស្ចារ្យ និងមានម្ហូបអាហារដ៏ឆ្ងុយឆ្ងាញ់ទៀតផង៕ អត្ថបទ លី ឈុនឡា


អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        75
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        318
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        397

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm