អាមេរិក និងរុស្ស៊ី មិនឃើញ «ចំណុចរួម» ជុំវិញបញ្ហាដែនដីសំខាន់ៗ ក្រោយមានកិច្ចពិភាក្សាពីអ៊ុយក្រែន

2025/12/03 10:46:24 pm        214

កិច្ចពិភាក្សាដែលមានហានិភ័យខ្ពស់ រវាងសហរដ្ឋអាមេរិក និងរុស្ស៊ី ពាក់ព័ន្ធនឹងការបញ្ចប់សង្រ្គាម នៅប្រទេសអ៊ុយក្រែន មិនបានរកឃើញផ្លូវទម្លាយភាពទាល់ច្រកនោះឡើយ កាលពីថ្ងៃអង្គារ (ទី២ ខែធ្នូ) ខណៈដែលវិមានក្រឹមឡាំង បានបញ្ជាក់ថា «គ្មានការសម្របសម្រួល» ត្រូវបានរកឃើញនៅឡើយទេ ជុំវិញបញ្ហាដែនដីសំខាន់ៗ។

សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានជួបជាមួយកូនប្រសាររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺលោក Jared Kushner និងបេសកជនពិសេស លោក Steve Witkoff នៅវិមានក្រឹមឡាំង បន្ទាប់ពីបានផ្តល់សញ្ញានៅមុននេះថា កងកម្លាំងរបស់លោកបានត្រៀមខ្លួនប្រយុទ្ធរួចរាល់ហើយ ដើម្បីសម្រេចបាននូវគោលដៅដំបូងនៃសង្គ្រាមរបស់រុស្ស៊ី។

កិច្ចប្រជុំនេះ គឺជាពេលវេលាដ៏សំខាន់មួយ សម្រាប់អ៊ុយក្រែន ជាអ្វីដែលអាចជាសប្តាហ៍តានតឹង បន្ទាប់ពីមាននូវកិច្ចការការទូតយ៉ាងវក់វីប៉ុន្មានថ្ងៃ។ ការផ្ដោតសំខាន់ គឺផែនការរបស់សហរដ្ឋអាមេរិកដែលនាំឲ្យមានសន្តិភាព ដែលចាប់តាំងពីពេលនោះមកត្រូវបានកែសម្រួលក្រោមសម្ពាធពីទីក្រុងគីវ និងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួន។

បន្ទាប់ពីមានកិច្ចប្រជុំនៅវិមានក្រឹមឡាំង ជំនួយការជាន់ខ្ពស់របស់ប្រធានាធិបតីរុស្ស៊ី គឺលោក Yuri Ushakov បាននិយាយថា៖ «រហូតមកដល់ពេលនេះ យើងមិនទាន់រកឃើញការស្រុះស្រួលគ្នានៅឡើយទេ ប៉ុន្តែដំណោះស្រាយរបស់អាមេរិកខ្លះ អាចត្រូវបានយកទៅពិភាក្សា»។ លោកបានបន្ថែមថា៖ «ទម្រង់ដែលបានស្នើឡើងមួយចំនួន មិនត្រូវនឹងយើងទេ ហើយការងារនឹងបន្តប្រព្រឹត្តទៅ»។

លោក Trump បាននិយាយថា ដំណើរការបញ្ចប់សង្គ្រាមដែលអូសបន្លាយពេលជិត ៤ឆ្នាំ នឹងមិនងាយស្រួលនោះឡើយ។ អំឡុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅឯសេតវិមាន លោកបានលើកឡើងថា៖ «ឥឡូវនេះ មន្ត្រីរបស់យើង បានស្ថិតនៅក្នុងប្រទេសរុស្ស៊ី ដើម្បីមើលថា តើយើងអាចដោះស្រាយវាបានដែរ ឬទេ។ ខ្ញុំសូមប្រាប់អ្នកគ្រប់គ្នាថា នេះមិនមែនជាស្ថានភាពងាយស្រួលទេ។ បញ្ហាអីក៏ស្មុគស្មាញម៉្លេះ»៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm