ទស្សនកិច្ចរបស់លោក Putin តេស្តវិធានការថ្លឹងថ្លែងរបស់ទីក្រុងញូវដេលី រវាងអាមេរិក និងរុស្ស៊ី

2025/12/03 11:14:38 pm        75

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin នឹងធ្វើដំណើរទៅប្រទេសឥណ្ឌា ក្នុងសប្តាហ៍នេះ ជាលើកដំបូង ចាប់តាំងពីមានការឈ្លានពានរបស់ទីក្រុងមូស្គូលើអ៊ុយក្រែន ដោយនេះជាការបំពេញទស្សនកិច្ចដ៏កម្រដែលបញ្ជាក់ពីទំនាក់ទំនងផ្នែកការពារជាតិ និងថាមពលរបស់ប្រទេសទាំង២ ខណៈដែលទីក្រុងញូវដេលីប្រឹងប្រែងបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន។

មេដឹកនាំរុស្ស៊ីចង់បង្ហាញថា ទីក្រុងមូស្គូនៅតែមានទំនាក់ទំនងរឹងមាំដែលសំខាន់លើសពីលោកខាងលិច ហើយជាទីផ្សារដ៏ធំដែលខ្លួនអាចធ្វើពាណិជ្ជកម្មជាមួយ។

សម្រាប់ឥណ្ឌា ដែលមានទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជិតស្និទ្ធជាមួយរុស្ស៊ី តាំងពីសម័យកាលសហភាពសូវៀត ដំណើរទស្សនកិច្ចនេះ កើតឡើងនៅពេលដែលការដាក់ទណ្ឌកម្ម និងសម្ពាធរបស់សហរដ្ឋអាមេរិក រារាំងពាណិជ្ជកម្មថាមពលដែលអំណោយផលដល់សេដ្ឋកិច្ចរបស់ខ្លួន និងមានសារៈសំខាន់ ចំពោះរុស្ស៊ី។ ហើយវាក៏ជាឱកាសមួយ ដើម្បីបង្ហាញពីការបន្តសមត្ថភាពបរបស់លោកនាយករដ្ឋមន្ត្រី Narendra Modi ក្នុងការគូសចេញនូវមាគ៌ាភូមិសាស្ត្រនយោបាយឯករាជ្យមួយ។

លោក Pramit Pal Chaudhuri ប្រធានផ្នែកប្រតិបត្តិអាស៊ីខាងត្បូងរបស់ស្ថាប័ន Eurasia Group បាននិយាយថា៖ «នៅពេលដែលសហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក Donald Trump កាន់តែមានភាពឯកោនិយម និងមានប្រតិបត្តិការគិតតែផលប្រយោជន៍ប្រទេសខ្លួន ហើយទំនាក់ទំនងជាមួយប្រទេសចិន នៅតែមិនទាន់ប្រសើរ ឥណ្ឌាកំពុងធានាបានថា ទំនាក់ទំនងរបស់ខ្លួន ជាមួយមហាអំណាចកណ្តាលដូចជារុស្ស៊ី ឬជប៉ុន អារ៉ាប់រួម និងសហភាពអឺរ៉ុប (EU) មានភាពកាន់តែស៊ីជម្រៅ»។

មេដឹកនាំអាមេរិក លោក Trump បានដំឡើងអត្រាពន្ធលើឥណ្ឌាទ្វេដងដល់កម្រិត ៥០ភាគរយ ដើម្បីដាក់ទណ្ឌកម្មប្រទេសនេះ ពាក់ព័ន្ធនឹងការទិញប្រេងពីរុស្ស៊ី និងបានដាក់សម្ពាធលើទីក្រុងញូវដេលីឲ្យទិញអាវុធអាមេរិកបន្ថែមទៀត។ រដ្ឋាភិបាលរបស់លោក Modi កំពុងពិភាក្សាជាមួយរដ្ឋបាលរបស់លោក Trump ជុំវិញបញ្ហាពាណិជ្ជកម្ម និងជិតឈានដល់កិច្ចព្រមព្រៀងមួយ ជាគោលដៅដែលអាចពិបាកនឹងកើតឡើង បន្ទាប់ពីមានការបង្ហាញពីទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងឥណ្ឌា និងរុស្ស៊ី៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm