បារាំង ផ្តល់អាទិភាពយកទេសចរណ៍កម្ពុជាធ្វើជាគំរូការអភិវឌ្ឍ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិអាស៊ាន អឺរ៉ុប

2022/02/22 09:26:17 pm        868

ភ្នំពេញ៖ នៅល្ងាចថ្ងៃទី២១ខែកុម្ភៈ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ហ្សាក់ ប៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា។ នៅក្នុងជំនួបនេះ ឯកឧត្តម ហ្សាក់ ប៉ឺឡេ ថ្លែងថា រដ្ឋាភិបាលបារាំង មានគម្រោងអភិវឌ្ឍន៍ទេសចរណ៍កម្ពុជា ឲ្យក្លាយជាទេសចរណ៍គំរូនៅក្នុងតំបន់អាស៊ាន និងដើម្បីពង្រីកកិច្ចសហប្រតិបតិ្តការកម្ពុជាបារាំង ក៏ដូចអាស៊ាន អឺរ៉ុបមានការរីកចំរើន។

បើតាមឯកឧត្តម ទ្រី ឈីវ ទីប្រឹក្សាក្រសួងទេសចរណ៍ ថ្លែងក្រោយជំនួបនេះថា នៅពេលបច្ចុប្បន្ន រដ្ឋាភិបាលបារាំង បាននិងកំពុងផ្តល់គាំទ្របង្កើតសាលាជាតិទេសចរណ៍ចំនួន២ រួមមាន​នៅរាជធានីភ្នំពេញ ​និងនៅខេត្តព្រះសីហនុ ​ហើយក្រៅពីនេះ ​រដ្ឋាភិបាលបារាំង​ក៏បាននិងកំពុង​អនុវត្ត​គម្រោង​ជួយអភិវឌ្ឍន៍វិស័យទេសចរណ៍នានាទៀត រួមមានការអភិវឌ្ឍវិស័យធនធានមនុស្ស និង​ការអភិវឌ្ឍ​ផលិតផលទេសចរណ៍នានា​ជាច្រើនទៀត ​ជាពិសេស​គម្រោង​អភិវឌ្ឍន៍ទេសចរណ៍​ក្រោមជំនួយ​កិច្ចសហប្រតិបត្តិការទីភា្នក់ងារបារាំង ដើម្បីអភិវឌ្ឍន៍។

ឯកឧត្តម បន្តថា ​តាមការគ្រោង ​រដ្ឋាភិបាលបារាំង នឹងប្រែក្លាយ​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​នៅ​កម្ពុជា​ អោយក្លាយជាទេសចរណ៍គំរូ ​នៅក្នុងតំបន់ ដើម្បី​ជម្រុញ​បង្កើនសហប្រតិបត្តិការ​វិស័យ​ទេសចរណ៍រវាងកម្ពុជា បារាំង ​ក៏ដូចអាស៊ាន និងអឺរ៉ុបផងដែរ។

នៅក្នុងជំនួបនេះដែរ ឯកឧត្តមហ្សាក់ ប៉ឺឡេ បានថ្លែងថា កម្ពុជា មានតំបន់ទេសចរណ៍​ដែលមាន​សក្តានុពល​ជាច្រើន ខណៈពលរដ្ឋខ្មែរក៏មាន​ស្នាមញញឹម​ទទួល​រាក់ទាក់ល្អ និង​ស័ក្ដិសម​ជា​ប្រទេស​ដែលមានទាក់ទាញទេសចរណ៍មកទស្សនាកម្ពុជាផងដែរ។

ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងថា កន្លងមកទេសចរណ៍កម្ពុជា បាន​ទទួលភ្ញៀវទេសចរពីប្រទេសបារំាង ជាច្រើនមកទស្សនាកម្ពុជា ​ហើយក្នុងនោះ កម្ពុជា​ក៏មានធុរជន​បារាំងជាច្រើន ​កំពុងបើករបរអាជីវកម្មក្នុងវិស័យទេសចរណ៍​ជាច្រើននៅកម្ពុជា បើទោះ​ស្ថានការណ៍​កម្ពុជា កំពុងជួបការរាតត្បាតកូវីដ១៩ក៏ដោយ។

នៅពេលឆាប់ៗនេះ ឯកឧត្តម ថោង ខុន នឹងអញ្ជើញទៅជួបពិភាក្សា សំណេះសំណាល​ការងារ​ជា​មួយបណ្តា​ក្រុម​អ្នកវិនិយោគទុន និង​ក្រុមធុរជន​បារាំងនានាទៀត​ដែលកំពុងបើក​របរ​អាជីវកម្ម​នៅកម្ពុជា ​ដើម្បីរកវិធីសាស្ត្រ ​ជួយបណ្តាក្រុមធុរជន និងប្រតិបត្តិករទេសចរណ៍​ជនជាតិ​បារាំង​ទាំងនោះ ​អោយមានការងើបឡើងវិញ ក្រោយសា្ថនការកូវីដ១៩ មានការធូរស្រាល៕ អត្ថបទ៖ ស៊ុម សុខជា

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        138
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        149
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ

2026/07/24 09:47:13 am
​ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am
​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm