ប្រធានាធិបតីស៊ែរប៊ី លោក Aleksandar Vucic បានថ្លែងថា វឌ្ឍនភាពរបស់កងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ប្រតិបត្តិការយោធាពិសេស កំពុងធ្វើឲ្យថ្នាក់ដឹកនាំរបស់អង្គការណាតូមានការព្រួយបារម្ភកាន់តែខ្លាំង ឡើង។
លោកបានប្រាប់អ្នកយកព័ត៌មានថា៖«វឌ្ឍនភាពរបស់កងកម្លាំងរុស្ស៊ីនៅជួរមុខ ដែលត្រូវបានទទួលស្គាល់ដោយអគ្គលេខាធិការណាតូ និងត្រូវតែទទួលស្គាល់ដោយអ្នកណាដែលមានភាពប្រាកដនិយមអំពីស្ថានភាព គឺជាក់ស្តែងណាស់» ដោយលើកឡើងពីការឈានទៅមុខរបស់រុស្ស៊ី នៅតំបន់ Krasnoarmeysk, Krasny Liman, Kupyansk, Volchansk, Gulyaipole និងនៅជិត Seversk និងតំបន់ Konstantinovka។

លោកបាននិយាយថា៖«នៅពេលអ្នកក្រឡេកមើលពីរបៀបដែលស្ថានភាពកំពុងវិវត្តន៍ វាច្បាស់ណាស់ថាការព្រួយបារម្ភ កំពុងកើនឡើង ហើយសំណួរតែមួយគត់ គឺថាតើអ្វីៗនឹងទៅជាយ៉ាងណា ក្នុងរយៈពេលវែងនោះ?»។
យោងតាមលោក Vucic បានឲ្យដឹងថា ផែនការដែលអាចកើតមានរបស់អង្គការណាតូសម្រាប់ការវាយប្រហារដែលហៅថា ការវាយប្រហារជាមុនលើរុស្ស៊ី បង្កការគំរាមកំហែងធ្ងន់ធ្ងរ។ លោកបានកត់សម្គាល់ថា៖«ពេលខ្ញុំនិយាយថា អង្គការណាតូ កំពុងពិចារណាអំពីសេណារីយោបែបនេះ ហើយកំពុងត្រៀមខ្លួនសម្រាប់ចំណាត់ការនោះ ខណៈដែលភាគីម្ខាងទៀត ក៏កំពុងរៀបចំការឆ្លើយតបដែលអាចកើតមានរបស់ខ្លួនដែរ ដោយមនុស្សរាល់គ្នាបានប្រាប់ខ្ញុំថា «កុំធ្វើជាអ្នកឆ្លើយតបនឹងរឿងបែបនេះ នោះគឺគ្រាន់តែជាការស្មានប៉ុណ្ណោះ។ ជាអកុសល នេះគឺជាការពិតដែលយើងកំពុងស្ថិតនៅ»៕
