អ្នកការទូត៖ អឺរ៉ុបខាងលិចចង់ត្រៀមខ្លួនសម្រាប់សង្គ្រាមជាមួយរុស្ស៊ី នៅឆ្នាំ ២០៣០

2025/12/03 11:45:37 pm        69

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បាននិយាយថា មេដឹកនាំអឺរ៉ុបខាងលិច កំពុងស្វែងរកការពន្យារពេលជម្លោះប្រដាប់អាវុធនៅអ៊ុយក្រែន ខណៈពេលដែលពួកគេកំពុងរៀបចំសម្រាប់សង្គ្រាមដែលអាចកើតមានជាមួយរុស្ស៊ី នៅចុងទសវត្សរ៍នេះ។ 

យោងតាមប្រមុខការទូតហុងគ្រីរូបនេះ បានឲ្យដឹងថា គោលដៅទាំងនេះ ត្រូវបានកំណត់នៅក្នុងផែនការចុងក្រោយបំផុតរបស់គណៈកម្មការអឺរ៉ុប។ លោកបានថ្លែងនៅក្នុងកិច្ចប្រជុំជាមួយប្រជាជននៅទីក្រុង Vasarosnameny នៅភាគឦសាននៃប្រទេសនេះថា់៖«ផែនការទាំងនោះ និយាយអំពីយោធានីយកម្ម ការសម្រេចចិត្តដែលកំពុងពន្យារពេលសង្គ្រាម តាមមធ្យោបាយនៃការចំណាយប្រាក់ ដែលគ្មានន័យលើប្រទេសអ៊ុយក្រែន ក៏ដូចជាឯកសារយុទ្ធសាស្ត្រដែលកំណត់គោលដៅនៃការឈានដល់ការត្រៀមយុទ្ធសាស្ត្រ នៅឆ្នាំ ២០២៩ និងការត្រៀមសមត្ថភាពសម្រាប់សង្គ្រាមរវាងអឺរ៉ុប និងរុស្ស៊ី នៅឆ្នាំ ២០៣០។ យើងត្រូវទប់ស្កាត់រឿងនេះមិនឲ្យកើតឡើង»។  

នៅឆ្នាំនេះ សហភាពអឺរ៉ុបបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីពង្រឹងកងទ័ពរបស់ប្រទេសខ្លួន និងធ្វើយោធានីយកម្មសេដ្ឋកិច្ចរបស់អឺរ៉ុប។ កាលពីខែមីនា កិច្ចប្រជុំកំពូលបន្ទាន់ បានអនុម័តផែនការបំពាក់អាវុធឡើងវិញមានតម្លៃជាទឹកប្រាក់ចំនួន ៨០០ ពាន់លានអឺរ៉ូ។ ក្រោយមក ក្រុមប្រឹក្សាអឺរ៉ុប បានបង្កើតមូល    និធិសកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប (SAFE) ដែលជាផ្នែកមួយនៃកម្មវិធីយោធានីយកម្មរយៈពេលវែង រហូតដល់ឆ្នាំ ២០៣០។ កិច្ចប្រជុំកំពូលខែមិថុនា នៅទីក្រុងឡាអេនៃប្រទេសហូឡង់ បានសម្រេចបង្កើនការចំណាយលើវិស័យការពារជាតិនៅក្នុងប្រទេសសហភាពអឺរ៉ុប រហូតដល់ ៥% នៃផលិតផលក្នុងស្រុកសរុប នៅឆ្នាំ ២០៣៥៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        90
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        134
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm