ការិយាល័យរបស់លោក បានឲ្យដឹងនៅថ្ងៃពុធនេះថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតាន់យ៉ាហ៊ូ (Benjamin Netanyahu) នឹងបញ្ជូនតំណាងមួយរូប ទៅជួបជាមួយមន្ត្រី «រដ្ឋាភិបាល និងសេដ្ឋកិច្ច» នៅក្នុងប្រទេសលីបង់។

ការិយាល័យនោះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោកនាយករដ្ឋមន្ត្រី នេតាន់យ៉ាហ៊ូ បានណែនាំនាយកស្តីទីនៃក្រុមប្រឹក្សាសន្តិសុខជាតិឲ្យបញ្ជូនតំណាងម្នាក់ក្នុងនាមលោក ទៅជួបជាមួយ មន្ត្រីរដ្ឋាភិបាល និងសេដ្ឋកិច្ច នៅក្នុងប្រទេសលីបង់»។
សេចក្តីថ្លែងការណ៍នេះ បានបញ្ជាក់ថា៖«នេះគឺជាកិច្ចខិតខំប្រឹងប្រឹងដំបូង ដើម្បីបង្កើតមូលដ្ឋានសម្រាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងអ៊ីស្រាអែល និងលីបង់»៕
