គូប្រជែងឈានមុខគេ Grynspan ៖ បើសិនជាសមភាពឈ្នះ ប្រមុខ UN បន្ទាប់នឹងក្លាយជាស្រ្តី

2025/12/04 12:03:01 am        57

 លោកស្រី Rebeca Grynspan ដែលជាអតីតអនុប្រធានាធិបតីកូស្តារីកា និងជាគូប្រជែងឈានមុខគេ ដើម្បីក្លាយជាអគ្គលេខាធិការបន្ទាប់របស់អង្គការសហប្រជាជាតិ(UN) និយាយថា បើសិនជាសមភាពឈ្នះការរើសអើង ទីបញ្ចប់អង្គការពិភពលោកមួយនេះ នឹងមើលឃើញស្រ្តីលើកដំបូងដឹកនាំពួកគេ ។

 ដំណើរការជ្រើសរើសប្រមុខ UNបន្ទាប់ បានចាប់ផ្តើមជាផ្លូវការកាលពីសប្តាហ៍មុន ពេលដែលរដ្ឋជាសមាជិក ត្រូវបានស្នើសុំឲ្យតែងតាំងបេក្ខជនរបស់ពួកគេ ដើម្បីទទួលយកតំណែងបន្តពីលោក Antonio Guterres មកពីព័រទុយហ្គាល់ ចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៧ខាងមុខ ។

 បើទោះបីជាប្រវត្តិសាស្រ្តរយៈពេល ៨០ឆ្នាំរបស់ UNជាទីភ្នាក់ងារអន្តរជាតិសម្រាប់សន្តិភាព និងកិច្ចសហប្រតិបត្តិការ តំណែងអគ្គលេខាធិការពុំធ្លាប់ដែលកាន់កាប់ដោយស្រ្តីយ៉ាងណាក៏ដោយ ការពិតមួយដែលលោកស្រី Grynspan និយាយ គឺមិនអាចពន្យល់បាន ដោយសារមានស្ត្រីប៉ុន្មាននាក់ដែលមានគុណសម្បត្តិ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីដឹកនាំអង្គការមួយនេះ ។

 បេក្ខជនប្រកាសជាផ្លូវការរសម្រាប់តំណែងមួយនេះ រួមមានទាំងលោកស្រី Grynspan ដែលបច្ចុបប្បន្នបម្រើការជាអគ្គលេខាធិការអង្គការអភិវឌ្ឍន៍ និងពាណិជ្ជកម្ម UN អតីតប្រធានាធិបតីឈីលីលោក Michelle Bachelet និងមន្រ្តីការទូតអាហ្សង់ទីនលោក Rafael Grossi ។

 លោកស្រី Grynspan វ័យ ៦៩ឆ្នាំ និយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ អំឡុងបទសម្ភាសន៍នៅទីក្រុងឡុងដ្រ៍ថា ពួកយើងមិនត្រូវការធ្វើអ្វីពិសេសនោះទេ ។ អ្វីដែលពួកយើងសុំ គឺមិនរើសអើង ។

 លោកស្រីថា បើសិនជាសមភាពឈ្នះ ពួកយើងនឹងអាចទទួលបានមុខងារនេះ នោះហើយគឺជាអ្វីតែមួយគត់ដែលពួកយើងសុំ គឺការធ្វើឲ្យស្មើភាពគ្នា ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm