នៅថ្ងៃពុធនេះ ក្រុមរដ្ឋអាជ្ញាកូរ៉េខាងត្បូង បានស្វែងការកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំសម្រាប់អតីតស្រ្តីទី ១ លោកស្រី Kim Keon Hee ដែលត្រូវបានចោទប្រកាន់ពីបិទស៊ីសំណូក និងករណីចោទប្រកាន់ផ្សេងទៀត ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណើរការកាត់ក្តី ។
ករណីទាំងនេះ បានកើតមានឡើង ស្របពេលការស៊ើបអង្កេតរយៈពេល ១ឆ្នាំចំពោះការប្រកាសច្បាប់អាជ្ញាសឹកភ្លាមៗរបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol ហើយនិងរឿងអាស្រូវផ្សេងទៀត ពាក់ព័ន្ធនឹងស្វាមី-ភរិយាធ្លាប់មានអំណាចមួយគូនេះ ។

តុលាការស្រុកកណ្តាលក្រុងសេអ៊ូល គ្រោងនឹងចេញសាលក្រមរបស់ខ្លួននៅថ្ងៃទី ២៨ ខែមករា ឆ្នាំក្រោយ ។
នៅការកាត់ក្តីធ្វើឡើងចំខួប ១ឆ្នាំនៃការប្រកាសច្បាប់អាជ្ញាសឹករបស់លោក Yoon ក្រុមរដ្ឋអាជ្ញា បានផ្តល់ទឡ្ហីករណ៍ចុងក្រោយរបស់ពួកគេ ចំពោះការចោទប្រកាន់លោកស្រី Kim រួមទាំងការរៀបចំភាគហ៊ុន ការរំលោភច្បាប់រៃអង្គាសថវិកានយោបាយ ដោយស្នើសុំឲ្យអ្នកសម្របសម្រួលអំណាច ធ្វើការស្ទង់មតិដោយឥតគិតថ្លៃ ក៏ដូចជាការទទួលយកសំណូកពីព្រះវិហារបង្រួបបង្រួម ។
លោកស្រី Kim ក្នុងឈុតពណ៌ខ្មៅ បាននិយាយសុំទោសសាធារណជនសម្រាប់ការបង្កក្តីបារម្ភនេះ ហើយលោកស្រីបានបដិសេធន៍ចោលរាល់ទោសកំហុសទាំងអស់ ៕
