ដងផ្លូវ និងផ្លូវហាយវ៉េនៅរដ្ឋ Maine និងរដ្ឋ New Hampshire គ្របដណ្តប់ដោយព្រិល និងទឹកកកកាលពីល្ងាចថ្ងៃអង្គារ ពេលដែលប្រព័ន្ធព្យុះរដូវរងាអាក្រក់ វាប្រហារតំបន់ Northeast, Midwest និងតំបន់ជួរភ្នំ Appalachians របស់សហរដ្ឋអាមេរិក ។

ពលរដ្ឋអាមេរិកជាង ៥០លាននាក់នៅទូទាំងតំបន់ ស្ថិតក្រោមការជូនដំណឹងពីការប្រកាសអាសន្នព្យុះរដូវរងា ។
លោក Ashton Robinson Cook គឺជាមន្រ្តីមន្ទីរព្យាករអាកាសធាតុនៃសេវាកម្មឧតុនិយមជាតិសហរដ្ឋអាមេរិកនិយាយថា ព្រិលកម្រាស់ជាង ៣០សង់ទីម៉ែត្រ ត្រូវបានព្យាករថា កើតមាននៅតំបន់ជ្រលងភ្នំ Ohio រដ្ឋ Pennsylvania ភាគខាងជើងរដ្ឋញូវយ៉ក និងរហូតដល់តំបន់ New England ក្នុងនោះតំបន់ខ្លះទៀត មានព្រិលធ្លាក់កម្រស់ ២,៥សង់ទីម៉ែត្រ ។
សាលារៀនរាប់រយកន្លែងនៅរដ្ឋ New Hampshire និងរដ្ឋ Maine រហូតដល់រដ្ឋ Cincinnati និងរដ្ឋភាគខាងលិច Pennsylvania បានប្រកាសបិទទ្វារ ឬពន្យាពេលការបើក ៕
