សារព័ត៌មាន Financial Times (FT) បាននិយាយដោយដកស្រង់ប្រភពថា គណៈកម្មការអឺរ៉ុប (EC) កំពុងពិចារណាណែនាំគោលដៅ ៧០% សម្រាប់ចំណែកនៃទំនិញដែលផលិតនៅអឺរ៉ុប សម្រាប់ផលិតផលមួយចំនួន រួមទាំងរថយន្តផងដែរ។

គំនិតផ្តួចផ្តើមនេះ នឹងមានគោលបំណងគាំទ្រដល់ផលិតកម្មក្នុងស្រុក។ សារព័ត៌មាននោះ បានឲ្យដឹងថា វិធានការនេះ អាចធ្វើឲ្យក្រុមហ៊ុនសហភាពអឺរ៉ុបចំណាយប្រាក់ជាង ១០ពាន់លានអឺរ៉ូ ក្នុងមួយឆ្នាំ ព្រោះវានឹងបង្ខំពួកគេឲ្យទិញគ្រឿងបន្លាស់អឺរ៉ុបដែលមានតម្លៃថ្លៃជាង នេះបើយោងតាមមន្ត្រី។ សេចក្តីព្រាងច្បាប់នេះ អាចត្រូវបានបង្ហាញនៅថ្ងៃទី ១០ ខែធ្នូ។
ប្រភពបានកត់សម្គាល់ថា សូចនាករគោលដៅ នឹងប្រែប្រួលអាស្រ័យលើសារៈសំខាន់នៃវិស័យនេះ និងកម្រិតនៃការពឹងផ្អែកលើទីផ្សារខាងក្រៅ៕
