រដ្ឋាភិបាលន័រវ៉ែសទទួលបានការគាំទ្រកញ្ចប់ថវិកា ដោយរារាំងមិនឲ្យគណៈរដ្ឋមន្ត្រីដួលរលំ

2025/12/04 02:17:16 am        74

គណបក្សការងារដែលកំពុងកាន់អំណាចរបស់ប្រទេសន័រវ៉ែស នៅថ្ងៃពុធ (ទី៣ ខែធ្នូ) នេះ បានឲ្យដឹងថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងជាមួយគណបក្សឆ្វេងនិយមចំនួន ៤ នៅក្នុងសភា ជុំវិញថវិកាសារពើពន្ធឆ្នាំ២០២៦ ដោយបានបញ្ចប់ការប្រឈមមុខដាក់គ្នាដែលបានគំរាមធ្វើឲ្យគណៈរដ្ឋមន្ត្រីរបស់លោកនាយករដ្ឋមន្ត្រី Jonas Gahr Stoere ដួលរលំ។

កិច្ចព្រមព្រៀងនេះ ដែលមិនរាប់បញ្ចូលការទាមទារឲ្យមានការបញ្ឈប់ជាបណ្តើរៗនូវប្រើប្រាស់ប្រេង និងការដកភាគហ៊ុន នៅក្នុងក្រុមហ៊ុនអ៊ីស្រាអែល បានកើតឡើងមុនការបោះឆ្នោតអនុម័តកញ្ចប់ថវិកាដែលគ្រោងនឹងធ្វើនៅថ្ងៃសុក្រ។ ប្រសិនបើរដ្ឋាភិបាលមិនទទួលបានសំឡេងឆ្នោតគាំទ្រទេនោះ វានឹងជំរុញឲ្យនាយករដ្ឋមន្ត្រីប្រកាសការបោះឆ្នោតដកសេចក្ដីទុកចិត្ត។

គណបក្សការងារបានឈ្នះអាណត្តិទី២ នៅក្នុងការបោះឆ្នោត កាលពីខែកញ្ញា ប៉ុន្តែលទ្ធផលបានធ្វើឲ្យគណបក្សនេះពឹងផ្អែកលើគណបក្សឆ្វេងនិយមតូចៗចំនួន៤ ដើម្បីឲ្យកញ្ចប់ថវិកាទទួលបានការអនុម័ត។

អ្នកវិទ្យាសាស្ត្រនយោបាយ នៅវិទ្យាស្ថានស្រាវជ្រាវសង្គមដែលមានមូលដ្ឋាន នៅទីក្រុង Oslo គឺលោក Johannes Bergh បានប្រាប់សារព័ត៌មានថា៖ «ក្រុមនៃគណបក្សដែលគណបក្សការងារពឹងផ្អែកលើ គឺជាក្រុមផ្សេងៗគ្នា។ ចាប់តាំងពីការបោះឆ្នោតមក វាគឺតែងតែច្បាស់លាស់ ដែលថា វានឹងជាការពិបាកខ្លាំងណាស់ ដែលគណបក្សកណ្ដាល-ឆ្វេងនិយមទាំង៥ ឈានដល់កិច្ចព្រមព្រៀង លើកញ្ចប់ថវិកា»។

បញ្ហាចំនួន ២ បាននាំឲ្យមានការខ្វែងគំនិតគ្នា នៅក្នុងការចរចា។ ទី១ គណបក្សឆ្វេងនិយមសង្គមនិយម (SV) ទាមទារថា មូលនិធិទ្រព្យសម្បត្តិអធិបតេយ្យចំនួន ២សែនកោដិដុល្លាររបស់ប្រទេសន័រវ៉ែស ជាចំនួនដ៏ច្រើនបំផុតរបស់ពិភពលោក គួរតែដកចេញពីក្រុមហ៊ុនអ៊ីស្រាអែលទាំងអស់ ជាការទាមទារដែលគណបក្សការងារ បានបដិសេធ។ ការច្រានចោលនោះបានធ្វើឡើងបន្ទាប់ពីកិច្ចពិភាក្សាបានបញ្ចប់នៅព្រឹកថ្ងៃពុធ។

បញ្ហាផ្សេងទៀត គឺការទាមទាររបស់គណបក្សបៃតង (MDG) ឲ្យបញ្ឈប់ជាបណ្តើរៗនូវឧស្សាហកម្មប្រេង ក្នុងឆ្នាំ២០៤០។ ន័រវ៉ែសគឺជាអ្នកផ្គត់ផ្គង់ឧស្ម័នធំជាងគេបំផុតរបស់អឺរ៉ុប និងជាប្រទេសនាំចេញប្រេងដ៏សំខាន់។ ការចង់បាននោះក៏នឹងមិនកើតឡើងដូចគ្នាដែរ៕

អត្ថបទដែលទាក់ទង

[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន
2026/07/24 10:42:49 am        43
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        49
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        71

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm