ស៊ីរីស្វាគមន៍ការបោះឆ្នោតរបស់មហាសន្និសបាត UN តម្រូវឲ្យអ៊ីស្រាអែលដកពីតំបន់កាន់កាប់ Golan Heights

2025/12/04 02:19:44 am        71

ប្រទេសស៊ីរី នៅថ្ងៃពុធ (ទី៣ ខែធ្នូ) នេះ បានសរសើរការគាំទ្រជាអន្តរជាតិកាន់តែខ្លាំងឡើងៗ ចំពោះសេចក្ដីសម្រេចរបស់មហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ស្តីពីតំបន់កាន់កាប់ Golan Heights ដោយបញ្ជាក់ថា ការគាំទ្រពីប្រទេសចំនួន ១២៣ តំណាងឲ្យ «ការគាំទ្រដ៏រឹងមាំ សម្រាប់ស៊ីរីថ្មី»។

កាលពីល្ងាចថ្ងៃអង្គារ មហាសន្និបាត បានអនុម័តសេចក្តីសម្រេចមួយ ដែលអំពាវនាវឲ្យអ៊ីស្រាអែលដកកងកម្លាំងចេញពីតំបន់ Golan Heights របស់ស៊ីរី ដោយបញ្ជាក់ជាថ្មីថា ការកាន់កាប់ និងការបញ្ចូលជាដែនដីឧបសម្ព័ន្ធរបស់អ៊ីស្រាអែល គឺ «ខុសច្បាប់»។ ការបោះឆ្នោតទទួលបានអនុម័ត ដោយមានសំឡេងគាំទ្រ ១២៣ ទល់នឹង ៧ ជាសំឡេងជំទាស់ដែលរួមមានទាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកផងដែរ ហើយ ៤១សំឡេងអនុបវាទ។

ក្រសួងការបរទេសស៊ីរីបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ថា ការបោះឆ្នោតនេះ «គាំទ្រយ៉ាងច្បាស់លាស់ដល់ជំហររបស់ស៊ីរី ពីព្រោះសេចក្ដីសម្រេច ពិពណ៌នាអំពីការបន្តកាន់កាប់របស់អ៊ីស្រាអែល លើតំបន់ Golan Heights ថា ជាឧបសគ្គក្នុងការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយនៅក្នុងតំបន់នេះ»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការកើនឡើងនូវការគាំទ្រពី ៩៧សំឡេង កាលពីឆ្នាំមុន រហូតដល់ ១២៣សំឡេង នៅឆ្នាំនេះ «បង្ហាញពីទំហំនៃការគាំទ្រជាអន្តរជាតិយ៉ាងទូលំទូលាយ សម្រាប់ប្រទេសស៊ីរីថ្មី និងគោលជំហរជាតិជាគោលការណ៍របស់ខ្លួន លើតំបន់កាន់កាប់ Golan Heights»។

ក្រសួងបានសង្កត់ធ្ងន់ថា ការបោះឆ្នោតនេះឆ្លុះបញ្ចាំងពី «កិច្ចប្រឹងប្រែងការទូតយ៉ាងខ្លាំងក្លា» ដោយកត់សម្គាល់ថា សេចក្ដីសម្រេចនេះអំពាវនាវឲ្យអ៊ីស្រាអែលដកកងកម្លាំងត្រឡប់ទៅខ្សែបន្ទាត់ព្រំដែន កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៦៧ និងបញ្ជាក់ឡើងវិញនូវគោលការណ៍ ដែលថា ដែនដីមិនអាចត្រូវបានដណ្ដើមកាន់ដោយកម្លាំងនោះឡើយ។ ហើយសេចក្ដីសម្រេចនោះក៏បដិសេធផងដែរមិនឲ្យមានការសាងសង់ទីលំនៅ និងសកម្មភាពផ្សេងទៀតទាំងអស់របស់អ៊ីស្រាអែល នៅក្នុងតំបន់កាន់កាប់ Golan Heights៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm