ទួរគីពិភាក្សាអំពីសុវត្ថិភាពសមុទ្រខ្មៅជាមួយអង្គការណាតូ បន្ទាប់ពីមានការវាយប្រហារលើនាវារុស្ស៊ី

2025/12/04 02:57:40 am        92

រដ្ឋមន្ត្រីការបរទេសទួរគី Hakan Fidan និងអគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte បានពិភាក្សាគ្នា អំពីសុវត្ថិភាពសមុទ្រខ្មៅ នៅថ្ងៃពុធ (ទី៣ ខែធ្នូ) នេះ បន្ទាប់ពីទីក្រុងអង់ការ៉ា បានសម្តែងក្ដីបារម្ភ ចំពោះការវាយប្រហារលើនាវាដឹកប្រេងពាក់ព័ន្ធជាមួយរុស្ស៊ី ដែលអ្នកខ្លះអះអាងធ្វើឡើងដោយអ៊ុយក្រែន។

ជាសមាជិករបស់អង្គការណាតូ ទីក្រុងអង់ការ៉ាដែលបានបន្តរក្សាទំនាក់ទំនងយ៉ាងកក់ក្តៅជាមួយភាគីទាំង២ ក្នុងសង្គ្រាមរុស្ស៊ី នៅអ៊ុយក្រែន បានថ្កោលទោសការវាយប្រហារលើនាវាមានទំនាក់ទំនងជាមួយទីក្រុងមូស្គូ ជាហេតុការណ៍ដែលបានកើតឡើងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ទួរគី ម្ដុំឆ្នេរសមុទ្ររបស់ខ្លួន ក្នុងសមុទ្រខ្មៅ។

ការវាយប្រហារនេះបានធ្វើឲ្យអត្រាធានារ៉ាប់រងលើការដឹកជញ្ជូនសមុទ្រខ្មៅឡើងកាន់តែខ្ពស់ ហើយបានជំរុញឲ្យក្រុមហ៊ុនទួរគីឈ្មោះថា Besiktas Shipping បញ្ឈប់ប្រតិបត្តិការពាក់ព័ន្ធជាមួយរុស្ស៊ី ដោយសារបារម្ភពីបញ្ហាសន្តិសុខ។

អ៊ុយក្រែន ដែលកំពុងកំណត់គោលដៅនាំចេញប្រេងរបស់រុស្ស៊ី ខណៈដែលទីក្រុងមូស្គូ ទម្លាក់គ្រាប់បែកលើបណ្តាញថាមពលរបស់ខ្លួន បានទទួលខុសត្រូវ ចំពោះការវាយប្រហារដោយយានដ្រូននៅសមុទ្រ លើនាវាដឹកប្រេងទទេចំនួន ២គ្រឿង ដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់កំពង់ផែរុស្ស៊ី កាលពីសប្តាហ៍មុន។

តែទីក្រុងគីវ បានបដិសេធមិនមានការពាក់ព័ន្ធណាមួយនឹងឧប្បត្តិហេតុផ្សេងទៀត កាលពីថ្ងៃអង្គារ ដែលនាវាដឹកប្រេងមានទង់ជាតិរុស្ស៊ីផ្ទុកប្រេងផ្កាឈូករ័ត្ន បានប្រាប់ថា ខ្លួនបានស្ថិតក្រោមការវាយប្រហារដោយយានដ្រូន នៅម្ដុំឆ្នេរសមុទ្រទួរគី។ ក្រៅពីតំបន់សមុទ្រខ្មៅ នាវាដឹកប្រេង Besiktas Shipping ១គ្រឿងទៀត ដែលធ្វើជំនួញជាមួយរុស្ស៊ីដែរ ត្រូវបានធ្វើខូចខាត នៅជិតប្រទេសសេណេហ្គាល់ ដោយសារការវាយប្រហារពីខាងក្រៅ។ គ្មាននរណាម្នាក់ចេញមកអះអាងទទួលខុសត្រូវឡើយ សម្រាប់ហេតុការណ៍នេះ៕

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm