ទិញ​មក​តម្លៃ ២៥​លាន​ផោន​របួស​ពេក Everton បញ្ចេញ Jean-Philippe Gbamin ឲ្យ CSKA Moscow ខ្ចី​

2022/02/22 10:16:37 pm        93

​បាល់ទាត់៖ ​ខ្សែបម្រើ​សញ្ជាតិ​កូ​ឌី​វ័រ Jean-Philippe Gbamin របស់ Everton បាន​ចាកចេញ​ទៅកាន់​ក្លិប​រុស្ស៊ី CSKA Moscow ហើយ​ក្នុង​កិច្ច​សន្យាខ្ចី​ជើង​ដល់​ចប់​រដូវ​កាល​។ ​កីឡាករ​វ័យ ២៦​ឆ្នាំ​រូប​នេះ​បាន​ផ្លាស់​មកកាន់ Everton ពី​ក្លិប​អាល្លឺម៉ង់ Mainz 05 ក្នុងតម្លៃ ២៥លាន​ផោន​កាលពី​ខែសីហា ​ឆ្នាំ២០១៩ តែ​បង្ហាញខ្លួន​បាន​ត្រឹម ៨ប្រកួត​ប៉ុណ្ណោះ​។

​​ប្រកួត​ចុងក្រោយ​ដែល​គេ​បាន​ចូល​លេង​ឲ្យ Everton គឺ​តាំងពី​ថ្ងៃទី៨ ខែមករា​ទល់នឹង Hull City ពានរង្វាន់ FA Cup​។ ​រំលឹកថា​ ពេលមក​ដល់ Everton ភ្លាម Philippe Gbamin ក៏​រងរបួស​ភ្លៅ និង​បាន​ទទួល​ការវះកាត់​ដល់​ទៅ ២លើកអវត្តមាន​ពី​ក្រុម​ដល់​ទៅ ២០ខែ​។​ ​Gbamin អាច​ផ្លាស់​ចេញពី​អង់គ្លេស​បាន​ទោះបី​ទីផ្សា​ដោះដូរ​កីឡាករ​នៅ​អង់គ្លេស​បិទ ដោយសារ​នៅ​រុស្ស៊ី​បិទ​ទីផ្សា​ទិញ​ចូល​ត្រឹម​ថ្ងៃទី២២ នេះ​។ CSKA Moscow កំពុង​ឈរ​លេខ ៤ នៅ​ក្របខណ្ឌ Russian Premier League ខណៈ​ការប្រកួត​នឹង​ចាប់ផ្តើម​ឡើងវិញ​ចុង​សប្តាហ៍​នេះ ក្រោយ​សម្រាក​រដូវរងា​អស់ ១១សប្តាហ៍​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        80
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        359
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        447

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm