[UPDATE] ចំនួនអ្នកស្លាប់ដោយសារអគ្គិភ័យ នៅទីក្រុងហុងកុង ឡើងដល់ ១៥៩នាក់ ក្នុងនោះមានទារកដែរ

2025/12/04 03:19:04 am        170


នគរបាលបានឲ្យដឹងនៅថ្ងៃពុធ (ទី៣ ខែធ្នូ) នេះថា ចំនួនអ្នកស្លាប់ ដោយសារអគ្គិភ័យដ៏អាក្រក់បំផុតជាលើកដំបូងក្នុងរយៈពេលជាច្រើនទស្សវត្សរ៍មកនេះ នៅទីក្រុងហុងកុង បានកើនឡើងដល់ ១៥៩នាក់យ៉ាងតិច បន្ទាប់ពីប្លុកលំនៅឋានដែលរងផលប៉ះពាល់ទាំងអស់ត្រូវបានស្វែងរក តែអាជ្ញាធរបានព្រមានថា នេះអាចនឹងមិនមែនជាតួលេខចុងក្រោយនោះឡើយ។

គួរបញ្ជាក់ថា អគ្គិភ័យនេះ បានចាប់ផ្ដើមឆាបឆេះឡើងកាលពីថ្ងៃពុធសប្តាហ៍មុន ហើយបានរាលដាលនៅប្លុកអគារ Wang Fuk Court ក្នុងសង្កាត់ Tai Po ភាគខាងជើង ដោយបានក្លាយជាការឆាបឆេះអគារលំនៅឋានបណ្ដាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត នៅលើពិភពលោក គិតចាប់តាំងពីឆ្នាំ១៩៨០ មក។

ដោយពណ៌នាព័ត៌មានថា គ្រាន់តែជា «ការសរុបបណ្តោះអាសន្ន» បន្ទាប់ពីបញ្ចប់ការស្វែងរកនៅតាមប្លុកអគារនោះ ស្នងការនគរបាល លោក Joe Chow បានប្រាប់សន្និសីទសារព័ត៌មានថា៖ «យើងបានរកឃើញសាកសពចំនួន ១៥៩នាក់ ដែល ១៤០នាក់ ត្រូវបានកំណត់អត្តសញ្ញាណផ្អែកមូលដ្ឋានបឋម»។

លោកបានបញ្ជាក់ថា ចំនួនអ្នកស្លាប់អាចនៅតែប្រែប្រួល ខណៈដែលក្រុមមន្រ្តី បានរកឃើញ «ឆ្អឹងដែលសង្ស័យថា ជារបស់មនុស្ស» ដែលតម្រូវឲ្យមានការធ្វើតេស្ដកោសល្យវិច័យ។ លោក Chow បានបន្ថែមថា អ្នកស្លាប់រួមមានស្ត្រី ៩១នាក់ និងបុរស ៤៩នាក់ ដោយជនរងគ្រោះក្មេងជាងគេ គឺជាទារកអាយុ ១ខួប និងចាស់ជាងគេវ័យ ៩៧ឆ្នាំ។

អ្នកធ្វើការតាមផ្ទះជាជនបរទេស មកពីប្រទេសឥណ្ឌូនេស៊ី និងហ្វីលីពីន ស្ថិតក្នុងចំណោមមនុស្ស ៣១នាក់ ដែលនៅតែបាត់ខ្លួន។

នគរបានចាប់ខ្លួនជនសង្ស័យចំនួន ២១នាក់ ជុំវិញបទសង្ស័យឃាតកម្ម នៅក្នុងការស៊ើបអង្កេតស្វែងរកមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះ ខណៈដែលស្ថាប័នប្រឆាំងអំពើពុករលួយរបស់ទីក្រុងហុងកុង ក៏កំពុងស៊ើបអង្កេតករណីពុករលួយផងដែរ៕

អត្ថបទដែលទាក់ទង

ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង
2026/07/24 08:48:50 am       
អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am       
បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        226

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រេងឡើងថ្លៃលើសពី ១០០ ដុល្លារអាមេរិកក្នុងមួយបារ៉ែល ខណៈក្ដីបារម្ភនៅមជ្ឈិមបូព៌ាកើនឡើង

2026/07/24 08:48:50 am
​អាមេរិកដាក់ពន្ធថ្មី១០និង១២,៥ %លើដៃគូ៦០ប្រទេស ខណៈលោក Trump កំពុងកំណត់របៀបវារៈពាណិជ្ជកម្មឡើងវិញ
2026/07/24 08:41:13 am
​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 08:55:10 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm