ក្រុមអាជ្ញាធរក្នុងស្រុកកំពុងដោះស្រាយបញ្ហាទឹកជំនន់នៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូនេស៊ី ដែលបានសម្លាប់មនុស្ស ៧៥៥នាក់ ក្នុងសប្តាហ៍នេះ នៅថ្ងៃពុធនេះ បានអំពាវនាវសុំជំនួយបន្ថែមទៀតពីរដ្ឋាភិបាលកណ្តាល ពេលដែលពួកគេជួបកង្វះខាតមូលនិធិ ស្បៀងអាហារ និងប្រេងឥន្ធនៈ នៅក្នុងកិច្ចខិតខំជួយសង្រ្គោះរបស់ពួកគេ ។
ក្រុមមន្រ្តីរដ្ឋាភិបាលក្នុងស្រុក និយាយថា ទឹកជំនន់ និងបំណាក់ដីបង្កឡើងដោយសារព្យុះស៊ីក្លូន បណ្តាលឲ្យមនុស្ស ៦៤៧នាក់ បាត់ខ្លួននៅទូទាំងខេត្តចំនួន ៣ គឺខេត្ត West Sumatra, North Sumatra និងខេត្ត Aceh ។ ចរន្តអគ្គិសនី និងផ្លូវថ្នល់ ត្រូវបានកាត់ផ្តាច់ នៅតាមតំបន់មួយចំនួន រារាំងដល់ការចូលដល់ជំនួយ ។
អភិបាលខេត្តភាគកណ្តាល Aceh លោក Sibral Malasyi ជំរុញរដ្ឋាភិបាលកណ្តាល ប្រកាសគ្រាអាសន្នជាតិ ស្របពេលដែលកំហឹងសាធារណជនកើនឡើង ជុំវិញបញ្ហាជនរងគ្រោះ ត្រូវបានកាត់ផ្តាច់ជំនួយ ។
លោក Malasyi និយាយថា ការផ្គត់ផ្គង់ប្រេងមានដែនកំណត់នៅតំបន់ Pidie Jaya របស់ខេត្ត Aceh ហើយខេត្តរបស់លោក ពុំអាចដោះស្រាយស្បៀងអាហារ និងគ្រោះមហន្តរាយបំណាក់ដី បានឡើយ ។
ទូរទស្សន៍ក្នុងស្រុក KompasTV រាយការណ៍ថា ពលរដ្ឋរស់នៅតំបន់ Aceh Tamiang ព្យាយាមបោសសម្អាតកម្ទេចកម្ទី និងផឹកទឺកភក់ ដោយសារខ្វះខាតទឹកស្អាត ៕