គូស្រករប៉ាឡេស្ទីនរាប់រយនាក់ បានរៀបមង្គលការនៅទីក្រុង Khan Younis តំបន់ហ្កាហ្សា

2025/12/04 03:38:31 am        36

 គូស្រករប៉ាឡេស្ទីនរាប់រយនាក់ បានរៀបមង្គលការទ្រង់ទ្រាយធំនៅទីក្រុង Khan Younis តំបន់ហ្កាហ្សា កាលពីថ្ងៃអង្គារម្សិលមិញ ។

 ជាមួយនឹងការគ្រវីទង់ប៉ាឡេស្ទីន និងទះដៃតាមចង្វាក់ភ្លេង គូស្រករទាំងនេះ បានអបអរសហជីពគូស្វាមីភរិយាថ្មីចំនួន ៥៤ គូ ។

 អាពាហ៍ពិពាហ៍ទ្រង់ទ្រាយធំនេះ ស្ថិតក្រោមការឧបត្ថម្ភពីប្រតិបត្តិការ Al-Faris Al-Shahim របស់អារ៉ាប់រួម ក្រោយពួកគេដាក់ចេញគំនិតផ្តួចផ្តើមជាច្រើន ដើម្បីគាំទ្រពលរដ្ឋហ្កាហ្សា ។

 លោក Maher Mezher គឺជាមេដឹកនាំក្រុមរណសិរ្សរំដោះជនប៉ាឡេស្ទីន និយាយថា នៅថ្ងៃនេះ ពួកយើងស្ថិតនៅចំពោះមុខដំណាក់កាលមួយ ក្នុងចំណោមដំណាក់កាលតស៊ូរបស់ប៉ាឡេស្ទីន ។ កាលពីម្សិលមិញ ពួកយើងស្ថិតក្រោមការសម្លាប់រង្គាល និងការបំផ្លិចបំផ្លាញ ហើយថ្ងៃនេះ ជនប៉ាឡេស្ទីនរបស់ពួកយើង មានសិទ្ធិសប្បាយរីករាយ និងមានសិទ្ធិបញ្ចេញស្នាមញញឹមរបស់ក្មេងៗ ស្រ្តី ហើយនិងបំភ្លេចទុក្ខព្រួយទាំងអម្បាលមាណ ។

លោកបន្តថា វាគឹជាសារមួយចំពោះឃាតករ និងឧក្រិដ្ឋជន មិនថា រដ្ឋមន្រ្តីសន្តិសុខជាតិអ៊ីស្រាអែលលោក Ben-Gvir ឬរដ្ឋមន្រ្តីហិរញ្ញវត្ថុអ៊ីស្រាអែលលោក Bezalel Smotrich ឬនាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahuទេថា ជនប៉ាឡេស្ទីនរបស់ពួកយើងឱបក្រសោបជីវិត ស្រលាញ់ជីវិត ពួកយើងនឹងតស៊ូ និងប្រឹងប្រែង តាមរយៈអាពាហ៍ពិពាហ៍នេះ និងតាមគ្រប់ទម្រង់នៃជីវិត ។

អ្នកស្រី Um Rajab ដែលជាម្តាយរបស់កូនក្រមុំ Kuzba និយាយដែរថា ពួកយើងពិតជាសប្បាយរីករាយ និងត្រេកអរខ្លាំងណាស់នៅថ្ងៃនេះ ពេលដែលព្រះធ្វើឲ្យកូនៗទាំងនេះ សប្បាយរីករាយ ក្រោយសង្រ្គាម ការកាប់សម្លាប់ និងការបាត់បង់មនុស្សជាទីស្រលាញ់ និងអ្នកជិតខាង ហើយនិងការបំផ្លិចបំផ្លាញផ្ទះសម្បែងរបស់ពួកយើង ។

អ្នកស្រីបន្តថា មង្គលការនេះផ្តល់ឱកាសសំខាន់សម្រាប់មនុស្សទាំងអស់ចាប់ពីទីក្រុង Rafah រហូតដល់ទីក្រុង Beit Hanoun ៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        202
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        189
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm