លោក Trump៖ ជំហានបន្ទាប់ក្នុងកិច្ចចរចាអ៊ុយក្រែន មិនច្បាស់លាស់ បន្ទាប់ពីកិច្ចប្រជុំទីក្រុងមូស្គូ

2025/12/04 03:41:38 pm        177

ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយនៅថ្ងៃពុធ (៣ ធ្នូ) ថា ផ្លូវឆ្ពោះទៅមុខសម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន មានភាពមិនច្បាស់លាស់ទេ ទោះបីលោកហៅកិច្ចចរចារវាងប្រធានាធិបតីរុស្ស៊ី Vladimir Putin និងប្រេសិតអាមេរិក នៅទីក្រុងមូស្គូថា "ល្អគួរសម" ក៏ដោយ។

វិមានក្រឹមឡាំង បាននិយាយថា លោក Putin ទទួលយកចំណុចមួយចំនួននៃសំណើរបស់អាមេរិក ដែលមានបំណងបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយត្រៀមខ្លួនបន្តធ្វើការដើម្បីស្វែងរកការសម្របសម្រួល។ ប្រេសិតពិសេសអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលជាទីប្រឹក្សាហើយក៏ជាជាកូនប្រសាររបស់លោក Trump បានចំណាយពេលជាច្រើនម៉ោងនៅវិមានក្រឹមឡាំង និងចាកចេញនៅព្រឹកព្រលឹមថ្ងៃពុធ ដោយពុំមានវឌ្ឃនភាពជាក់លាក់ណាមួយស្តីពីការបញ្ចប់សង្រ្គាមនោះទេ។

ថ្លែងនៅការិយាល័យ Oval Office លោក Trump បាននិយាយថា លោក Witkoff និងលោក Kushner បានសង្ខេបប្រាប់លោកអំពីកិច្ចពិភាក្សាទីក្រុងមូស្គូ ហើយថា "លោក Putin ចង់ធ្វើកិច្ចព្រមព្រៀងមួយ"។ យ៉ាងណាមិញ លោក Trump បន្ថែមថា អ្វីដែលកើតឡើងពេលនេះ គឺមិនច្បាស់លាស់ទេ ប៉ុន្តែកំពុងមានអ្វីមួយដែល “ដំណើរការល្អគួរសម” លើរឿងអ៊ុយក្រែន។

នៅខាងរុស្ស៊ីវិញ ពេលត្រូវសាកសួរថា តើលោក Putin បានច្រានចោលសំណើរបស់អាមេរិកមែនទេ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ឆ្លើយថា "មិនមែនទេ" ដោយនិយាយថា "រឿងខ្លះត្រូវបានទទួលយក រឿងខ្លះត្រូវសម្គាល់ថាមិនអាចទទួលយកបាន ហើយនេះជាដំណើរការធម្មតាប៉ុណ្ណោះនៃការស្វែងរកចំណុចសម្របសម្រួលមួយ"។ មន្រ្តីវិមានក្រឹមឡាំងម្នាក់ បាននិយាយបន្ទាប់ពីកិច្ចប្រជុំនេះថា "ចំណុចសម្របសម្រួលនោះ រកមិនទាន់ឃើញនៅឡើយទេ"៕

អត្ថបទដែលទាក់ទង

អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm        1
ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm        1
មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm