លោកប្រធានាធិបតី Donald Trump បានគំរាមវាយប្រហារតាមផ្លូវគោកក្នុងប្រទេសវេណេស៊ុយអេឡា និងកន្លែងផ្សេងទៀតឆាប់ៗនេះ ជាការកើនឡើងចុងក្រោយនៃការវាយប្រហារលើក្រុមដែលត្រូវបានចោទប្រកាន់ថាបានជួញដូរគ្រឿងញៀន បន្ទាប់ពីការវាយប្រហារតាមទូកដ៏ចម្រូងចម្រាសជាច្រើន។

លោក Trump បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា ពួកលោកនឹងចាប់ផ្តើមបើកការវាយប្រហារទាំងនោះនៅលើដីគោកផងដែរ។ អ្នកដឹងទេ ដីគោកងាយស្រួលជាង ហើយពួកលោកដឹងពីផ្លូវដែលពួកគេដើរ។ពួកលោកដឹងអ្វីគ្រប់យ៉ាងអំពីពួកគេ សូម្បីតែកន្លែងដែលពួកគេរស់នៅ។ ពួកលោកដឹងពីកន្លែងដែលមនុស្សអាក្រក់រស់នៅ។ ហើយពួកលោកនឹងចាប់ផ្តើមការវាយប្រហារឆាប់ៗនេះដែរ។

លោក Trump បាននិយាយថា ការវាយប្រហារបែបនេះមិនចាំបាច់កំណត់ចំពោះប្រទេសវេណេស៊ុយអេឡាទេ ដោយបន្ថែមថា ប្រទេសណាមួយដែលគ្រឿងញៀនខុសច្បាប់ត្រូវបានផលិត ឬចែកចាយអាច ជាគោលដៅនៃការវាយប្រហារ ដោយយោធាអាមេរិកទាំងអស់។
ការវាយប្រហារតាមផ្លូវគោក នឹងធ្វើឱ្យការវាយប្រហាររបស់រដ្ឋបាលអាមេរិកកាន់តែខ្លាំងលើប្រតិបត្តិការជួញដូរគ្រឿងញៀនដែលត្រូវបានចោទប្រកាន់ រួមមានការវាយប្រហារលើទូកជាង២០ គ្រឿងក្នុងតំបន់ការ៉ាអ៊ីប និងសមុទ្រប៉ាស៊ីហ្វិក។ មនុស្សជាង៨០ នាក់ត្រូវបានសម្លាប់។

បណ្ដាសមាជិកព្រឹទ្ធសភាទ្វេបក្សមួយក្រុម កំពុងគំរាមកំហែងដល់ការតតាំងសិទ្ធិធ្វើសង្គ្រាម ប្រសិនបើលោក Trump បន្តប្រតិបត្តិការថ្មើរជើងដោយពុំមានការបោះឆ្នោតជាផ្លូវការពីសភា។
ក្រុមមេដឹកនាំអាមេរិកឡាទីនក៏ឆ្លើយតបទៅនឹងការគំរាមកំហែងនេះផងដែរ រួមទាំងប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro ដែលប្រទេសរបស់លោកត្រូវបានលោក Trump លើកឡើងថាជាគោលដៅវាយប្រហារលើដីគោកដ៏សំខាន់ ក្នុងអំឡុងពេលកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ៕