អាស៊ានជំរុញការចាប់យកបច្ចេកវិទ្យា និងទំនើបកម្មវិស័យកម្មន្តសាល លើនវានុវត្តន៍សម្រាប់តំបន់

2025/12/04 04:57:56 pm        181

វេទិកា ASEAN NEXT ឆ្នាំ២០២៥ បានផ្តោតលើកិច្ចខិតខំរបស់អាស៊ាន ក្នុងការជំរុញវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ជាកាតាលីករ សម្រាប់កំណើនសេដ្ឋកិច្ច និងទំនើបកម្មវិស័យកម្មន្តសាលនៅទូទាំងតំបន់។

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងនៅក្នុងវេទិកា ASEAN NEXT ឆ្នាំ២០២៥ ដែលបានរៀបចំឡើងនៅរាជធានីភ្នំពេញ ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះថា ភាពប្រកួតប្រជែងនៃវិស័យកម្មន្តសាល ក្នុងសតវត្សរ៍ទី២១ មិនផ្អែកលើកម្លាំងពលកម្មដែលមានតម្លៃទាបនោះទេ ប៉ុន្តែត្រូវផ្អែកលើចំណេះដឹង ប្រព័ន្ធឌីជីថល និងបច្ចេកវិទ្យា ទំនើប ហើយហេដ្ឋារចនាសម្ព័ន្ធទន់ ជាក្របខ័ណ្ឌដ៏មានឥទ្ធិពលនៃបច្ចេកវិទ្យា នវានុវត្តន៍ និងមូលធនមនុស្ស។

ឯកឧត្តមរដ្ឋមន្ត្រី បានរំលេចនូវកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម រួមទាំងការសិក្សា សមិទ្ធិលទ្ធភាព បង្កើតសួនវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ការរៀបចំបង្កើតមូលនិធិស្រាវជ្រាវ និងអភិវឌ្ឍន៍ជាតិ និងការរៀបចំ សេចក្តីព្រាងច្បាប់ ស្តីពីការផ្ទេរបច្ចេកវិទ្យា ដើម្បីពង្រឹងក្របខ័ណ្ឌនវានុវត្តន៍សម្រាប់កម្ពុជា និងតំបន់ទាំងមូល។

ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានបញ្ជាក់ការគាំទ្រអាទិភាពនៃវេទិកា ASEAN NEXT ឆ្នាំ២០២៥ ដោយ ភ្ជាប់កម្មវត្ថុនៃវេទិកានេះ ទៅនឹងផែនការសកម្មភាពអាស៊ានស្តីពីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ឆ្នាំ២០២៦-២០៣៥ ថាជា "ត្រីវិស័យរួមសម្រាប់តំបន់”។ ឯកឧត្តមបានសង្កត់ធ្ងន់ថា ភស្តុភារទំនើប ថាមពល ការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពធន់ នៃខ្សែច្រវាក់ផ្គត់ផ្គង់វិស័យកម្មន្តសាល និងបានជំរុញឱ្យប្រទេសសមាជិកអាស៊ាន ពង្រីកការចាប់ យកបច្ចេកវិទ្យា និងបង្កើនកម្លាំងពលកម្មជំនាញ ខណៈដែលបច្ចុប្បន្នសហគ្រាសធុនតូចក្នុងតំបន់ ប្រមាណតែ ១៦,៨% ប៉ុណ្ណោះ ដែលផ្តល់ការបណ្តុះបណ្តាលជំនាញដល់បុគ្គលិក។

ក្នុងវេទិកានេះ លោកបណ្ឌិត Song Jianyuan នាយករងនៃមជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន បានលើកឡើងពីសារៈ សំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យា ការពង្រីកកម្មវិធីទ្វេភាគីរវាងចិន និងបណ្តាប្រទេសអាស៊ានចំនួន៩ និងការពង្រីក បណ្តាញនវានុវត្តន៍ ដែលបច្ចុប្បន្នមានជាង ២.៩០០ ស្ថាប័នចូលរួម។

លោកបណ្ឌិត Jianyuan បានលើកឡើងថា៖ “វេទិកា ASEAN NEXT ផ្តោតលើតម្រូវការជាក់ស្តែងរបស់ប្រទេសអាស៊ាន សម្រាប់ការធ្វើទំនើបកម្មឧស្សាហកម្ម និងបរិវត្តកម្មឌីជីថល។ កិច្ចសហប្រតិបត្តិការវិទ្យាសាស្ត្រទាំងនេះ នឹងជំរុញសាមគ្គីភាព និង កំណើនសេដ្ឋកិច្ចប្រកបដោយគុណភាពសម្រាប់តំបន់។” តំណាងប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន ក៏បានបង្ហាញការប្តេជ្ញា ចិត្ត ក្នុងការអនុវត្តផែនទីបង្ហាញផ្លូវសហប្រតិបត្តិការ ដោយផ្តោតលើការចាប់យកបច្ចេកវិទ្យាទំនើបដូចជា បញ្ញាសិប្បនិម្មិត IoT និងបច្ចេកវិទ្យារ៉ូបូត, ការអភិវឌ្ឍកម្លាំងពលកម្មជំនាញ, សុខដុមនីយកម្មគោលនយោបាយ, និងកិច្ចសហការផ្អែកលើថ្នាលបច្ចេកវិទ្យា តាមរយៈយន្តការដូចជាគណៈកម្មាធិការអាស៊ាន COSTI មជ្ឈមណ្ឌលផ្ទេរបច្ចេកវិទ្យាចិន-អាស៊ាន ច្រករបៀងនវានុវត្តន៍មេគង្គ-ឡាង ឆាង និងក្របខ័ណ្ឌផែនការសកម្មភាពAPASTI ជាដើម៕ អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1
World Vision International ប្តេជ្ញាបន្តកិច្ច​សហប្រតិបត្តិការ​ជិតស្និទ្ធ​ជាមួយ​ក្រសួង​សុខាភិបាល​កម្ពុជា
2026/07/23 11:24:53 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm