សមាជិកភាព NATO របស់អ៊ុយក្រែន គឺជា «បញ្ហាសំខាន់» នៅក្នុងកិច្ចពិភាក្សារវាងអាមេរិក និងរុស្ស៊ី

2025/12/04 06:34:27 pm        88

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃពុធ ទី៣ ខែធ្នូ ថា ការរំពឹងទុកនៃការចូលជាសមាជិកសម្ព័ន្ធយោធាNATO របស់អ៊ុយក្រែន គឺជា «បញ្ហាសំខាន់» ក្នុងកិច្ចពិភាក្សារវាងសហរដ្ឋអាមេរិក និងរុស្ស៊ី នៅទីក្រុងមូស្គូ បន្ទាប់ពីការចរចាជាមួយបេសកជនសហរដ្ឋអាមេរិកពុំបាននាំមកនូវសញ្ញានៃការទម្លាយភាពទាល់ច្រកណាមួយឡើយ។

សមាជិកភាពនៅក្នុងសម្ព័ន្ធនេះ គឺជាឧបសគ្គមួយក្នុងកិច្ចខិតខំប្រឹងប្រែងដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្គ្រាមរយៈពេល៤ឆ្នាំ ជាជម្លោះដែលប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានសន្យាថាដោះស្រាយនៅក្នុងថ្ងៃនៃការវិលត្រឡប់ចូលទៅកាន់តំណែងវិញ។ ទីក្រុងគីវ ចាត់ទុកសមាជិកភាពនៅក្នុងសម្ព័ន្ធយោធាNATO ជារបាំងការពារប្រឆាំងការវាយប្រហាររបស់រុស្ស៊ី នាពេលអនាគត ខណៈប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានលើកឡើងពីការពង្រីកខ្លួនរបស់សម្ព័ន្ធយោធា NATO ជាហេតុផលមួយសម្រាប់ការបញ្ជូនកងទ័ពទៅកាន់ប្រទេសអ៊ុយក្រែន។

ប្រធានបទនេះគឺជា «បញ្ហាដ៏សំខាន់ វាត្រូវតែបានពិភាក្សា» រវាង លោកPutin បេសកជនសហរដ្ឋអាមេរិក លោកSteve Witkoff និងកូនប្រសាររបស់លោកTrump គឺលោកJared Kushner និងជំនួយការជាន់ខ្ពស់របស់វិមានក្រឹមឡាំងលោក Yuri Ushakov។ លោក Ushakov បានប្រាប់អ្នកសារព័ត៌មាន ក្នុងអំឡុងពេលសន្និសីទសារព័ត៌មានថា «ដៃគូអាមេរិក បានបញ្ជាក់ពីការត្រៀមក្នុងការលើកយកមកពិចារណា និងសំណើសំខាន់ៗរបស់យើង»។ លោក Trump បានច្រានចោលដដែលៗចំពោះសមាជិកភាពសម្ព័ន្ធយោធាNATO របស់អ៊ុយក្រែន ហើយផែនការ២៨ចំណុចចុងក្រោយរបស់លោក ដែលអ្នករិះគន់បាននិយាយថាជាបញ្ជីបំណងប្រាថ្នារបស់រុស្ស៊ី ដែលបានបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុងគីវនឹងមិនដែលត្រូវបានអនុញ្ញាតឱ្យចូលរួមក្នុងសម្ព័ន្ធនេះឡើយ។ ប្រមុខ NATO លោក Mark Rutte បាននិយាយថា ទ្វារនៅតែបើកចំហសម្រាប់សមាជិកភាពរបស់ទីក្រុងគីវ ប៉ុន្តែបាននិយាយបន្ថែមថា បច្ចុប្បន្ន «ពុំមានការឯកភាពគ្នាលើការចូលជាសមាជិកសម្ព័ន្ធយោធាNATO របស់អ៊ុយក្រែនឡើយ»។

អត្ថបទដែលទាក់ទង

នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm        1
សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm        1
រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់

2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm
​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក
2026/07/23 05:22:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm