សភាអ៊ុយក្រែន អនុម័តថវិកាឆ្នាំ២០២៦ ដោយដាក់ជិត ៣០% នៃ GDP លើវិស័យការពារជាតិ

2025/12/04 06:45:06 pm        108

សភារបស់ប្រទេសអ៊ុយក្រែន កាលពីថ្ងៃពុធ (៣ ធ្នូ) បានអនុម័តកញ្ចប់ថវិកាឆ្នាំ២០២៦ ដោយគ្រោងនឹងបែងចែកជិត ១ភាគ៣ នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ ដាក់លើវិស័យការពារជាតិ ខណៈសង្រ្គាមជាមួយរុស្ស៊ី នៅតែបន្តយ៉ាងក្ដៅគគុក។

ថវិកានេះត្រូវបានអនុម័តដោយសមាជិកសភាចំនួន ២៥៧រូប នៅក្នុងការបោះឆ្នោតមួយដែលត្រូវបានអ្នកវិភាគនយោបាយមើលឃើញថា ជាការសាកល្បងដ៏សំខាន់សម្រាប់សភាអ៊ុយក្រែន ក្នុងការរក្សាឯកភាព និងគាំទ្រសេចក្ដីសម្រេចធំៗ ក្នុងអំឡុងពេលដំណាក់កាលសំខាន់នៃសង្រ្គាម។

លោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថា "នេះគឺជាសញ្ញាដ៏សំខាន់នៃភាពធន់របស់អ៊ុយក្រែន និងការធានាបាននូវការផ្តល់ហិរញ្ញវត្ថុប្រកបដោយស្ថិរភាពសម្រាប់តម្រូវការនៅឆ្នាំក្រោយ"។ រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Serhii Marchenko បាននិយាយថា អត្រាប្រហែល ២៧,២% នៃ GDP នឹងត្រូវបានបញ្ជូនទៅផ្នែកយោធា និងការផលិត និងទិញសព្វាវុធ។

លោក Marchenko បន្តថា ឱនភាពថវិកាសម្រាប់ឆ្នាំក្រោយ ត្រូវបានកំណត់ត្រឹម ១៨,៥% នៃ GDP ដោយបន្ថែមថា បញ្ហាប្រឈមសំខាន់បំផុតសម្រាប់ទីក្រុងគីវ គឺជាការធានាឱ្យបាននូវហិរញ្ញប្បទានពីខាងក្រៅ ដើម្បីជួយបំពេញចន្លោះប្រហោងនេះ។ លោកសង្កត់ធ្ងន់ថា អ៊ុយក្រែននឹងត្រូវការហិរញ្ញប្បទានពីខាងក្រៅជាង ៤៥ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៦៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm