ក្រុម​បាល់ទាត់ និង​កីឡាករ​-​កីឡា​ការិនី​ជាង ២០០​នាក់​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​បង្គ្រប់​ ១,០៥១​នាក់​លើក​ទី​១

2021/04/27 09:59:58 am        90

​ស៊ីហ្គេម៖ កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ គ្រូ​បង្វឹក និង​មន្ត្រី​កីឡា​ពាក់ព័ន្ធ​ប្រមាណ​ជាង ២០០​នាក់ ពិសេស​គឺ​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ទទួល​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​បង្គ្រប់​ចំនួន ១,០៥១​នាក់តាម​ការអនុញ្ញាត​រប​ស់​ស​ម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា នៃ​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំងដល់​ថ្នាក់ដឹកនាំ មន្ដ្រី​កីឡា គ្រូបង្វឹក និង​កីឡាករ​-​កីឡា​ការិនី​ជម្រើស​ជាតិ​កម្ពុជាលើក​ទី​១ រួចហើយនៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ឆ្នាំ​២០២១។​

​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បាន​មានប្រសាសន៍ថា ថ្ងៃនេះដោយ​ទទួល​បាន​ការអនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​ពីស​ម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ និង​ជា​ប្រធាន CAMSOC ការ​ផ្ដល់​វ៉ាក់សាំង​ដល់​កីឡាករ​-​កីឡាការិនី គ្រូ​បង្វឹក និង​មន្ត្រី​កីឡា​ពាក់ព័ន្ធ​ទាំងអស់ ដែល​ត្រៀម​លក្ខណៈ​ចេញទៅ​ក្រៅ​ប្រទេស​ក្នុង​ឆ្នាំ​២០២១ ដែល​គ្រោង​ចាក់ ៣ ទៅ ៤ថ្ងៃគឺ​បាន​បញ្ចប់​ហើយដើម្បី​បង្គ្រប់​ចំនួន ១,០០៥១​នាក់។​

យ៉ាងណាមិញ​ស្រប​ជាមួយ​កាលៈទេសៈ នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ ឯកឧត្ដម​រដ្ឋលេខាធិកា​រ​ក្រសួងទេសចរណ៍​ដដែល បាន​បន្ដ​ធ្វើ​ការ​អំពាវ​នាវ​យ៉ាង​ទទូច​ឲ្យ​គោរព​ តាម​សេចក្ដីណែនាំ​របស់​រាជ​រ​ដ្ឋា​ភិ​បាល និង​ក្រសួងសុខាភិបាល ពិសេស​វិធានការ ៣​ការពារ និង ៣​កុំ ទោះបី​ទទួល​បាន​វ៉ាក់សាំង​ដូ​ស​ទី​១ ក៏ដោយដើម្បី​បង្ការ​ជំងឺ​ដ៏​កាច​សាហាវ​នេះ។ លើស​ពី​នេះ កីឡាករ​-​កីឡា​ការិនី​ទាំងអស់ត្រូវ​សម្រាក​សកម្មភាព ដោយ​ព្យាយាម​ហ្វឹកហាត់​ខ្លួនឯង​ឲ្យ​បាន​ទៀងទាត់នៅ​តាម​ផ្ទះ ឬ​ទីកន្លែង​មាន​សុវត្ថិភាព​រៀង​ៗ​ខ្លួនដើម្បី​រក្សា​ទម្ងន់ និង​កម្លាំងពេល​ត្រឡប់​មក​ប្រមូលផ្ដុំ​ហ្វឹកហាត់​ជុំ​គ្នា​វិញ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        1
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកជំនាញ៖ អាមេរិកអាចនឹងប្រើប្រាស់បទឈប់បាញ់ថ្មីជាមួយអ៊ីរ៉ង់ ដើម្បីរៀបចំផែនការប្រតិបត្តិការជើងគោក

2026/07/23 05:22:46 pm
​MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm
​ប្រធានសភា៖ គ្មានប្រទេសណាមួយក្នុងតំបន់នឹងត្រូវអនុញ្ញាតឲ្យលក់ប្រេងបានទេ ប្រសិនបើអ៊ីរ៉ង់ត្រូវបានបដិសេធឱកាសនេះ
2026/07/23 05:20:33 pm
​មេដឹកនាំក្រុមហាម៉ាសបង្ហាញពីគោលដៅអាទិភាពរបស់ចលនានេះ
2026/07/23 05:08:46 pm
​រុស្ស៊ីព្រមានអំពីហានិភ័យកាន់តែកើនឡើងចំពោះការដឹកជញ្ជូនតាមសមុទ្រ នៅច្រកសមុទ្រ និងសមុទ្រក្រហម
2026/07/23 04:58:15 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm